ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៨ ទិវានារីអន្តរជាតិ៨មិនា
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ឆ្នាំ២០១៩នេះ ខេត្តកំពង់ឆ្នាំងបានប្រារព្វធ្វើឡើងយ៉ាងមហោឡាឬក ក្រោមប្រធានបទ «លើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធាន

មនុស្ស» ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឈួ រច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់លោក លោក ស្រី ជាប្រធាន អនុប្រធានមន្ទីរនិងនារីមកពីតាមអង្គភាពនានាជុំវិញខេត្ត  ។


លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានថ្លែងអោយដឹងថា 

ទិវាអន្តរជាតិនារី ៨មីនា ត្រូវ​បានបារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និង ការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី នៅក្នុងសង្គម។

លោកស្រីប្រធានមន្ទីរបានបញ្ជាក់ទៀតថាបច្ចុបកបន្ន ស្ត្រីបានចូលរួមក្នុងកិច្ចការសង្គមជាច្រើន តាមតួនាទីភារកិច្ច និងទទួលបានសិទ្ធសេរីភាព ដោយគ្មានការរើសអើងនោះឡើយ ។ 

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  បានគូសបញ្ជាក់ថា ទិវានារីអន្តរជាតិនាឆ្នាំនេះ បានធ្វើឡើង ក្រោមប្រធានបទស្តីពី ( លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស) ជាប្រធានបទមួយស្របនឹងបរិបទរបស់ប្រទេស និង មានភាពស៊ីចង្វាក់ទៅនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលនៅតែចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមនិងជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី ការកែប្រែឥរិយាបទសង្គម ការរើសអើងចំពោះស្ត្រីនិងលើកកម្ពស់សិទ្ធចូលរួមរបស់ស្រ្តីដោយស្មើភាពក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិស្របតាមក្របខ័ណ្ឌអភិវឌ្ឍន៍ថ្មី លើកកម្ពស់ស្ត្រីអោយមានការចូលរួមក្នុងវិស័យសាធារណៈ និង វិស័យឯកជន គឺជាតម្រូវការចាំបាច់ក្នុងសង្គមបច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា  ស្ត្រីទទួលបាននូវអត្ថប្រយោជន៍ពីសុខសន្តិភាព ស្ថេរភាព នយោបាយ ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច មានការកើនឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រ ។ ច្បាប់ និងគោលនយោបាយ ដែលឆ្លើយតបនឹងអំពើហឹង្សាទាក់ទងយេនឌ័រត្រូវបាន និងកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងបង្ក្រាប។ សេវាច្បាប់ សេវាសុខា

ភិបាល និង សង្គមកិច្ចជូនស្ត្រីរងគ្រោះដោយអំពើហឹង្សានិងការរំលោភបំពានផ្សេងៗមានភាពប្រសើរឡើងនិងមាន

ប្រសិទ្ធភាពក្នុងការជួយជនរងគ្រោះ។


ឯកឧត្តមឈួរ ច័ន្ទឌឿនបានអំពាវនាវអោយគ្រប់ស្ថាប័នគ្រប់ជំនាញ មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុក ដាក់ចំពោះស្រ្តី តែងតាំងស្រ្តីក្នុងតួនាទីជាថ្នាក់ដឹកនាំ និង បានកោត

សរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលស្រ្តីក្នុងខេត្ត សំរេចបានក្នុងឆ្នាំ២០១៨ កន្លងមក ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍខេត្តក្រោមការដឹកនាំយ៉ាងត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation