រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យនៅកម្ពុជា ចាត់ទុកថា ការអប់រំ គឺជាវិស័យដ៏មានតម្លៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានចាត់ទុកថា “ការអប់រំ” គឺជាវិស័យដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។


ក្នុងជំនួបពិភាក្សាការងារជាមួយ សមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា ១៤រូប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សម្ដេច ស ខេង មានប្រសាសន៍ថា “ក្នុងក្របខ័ណ្ឌ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក ការអប់រំ គឺជាវិស័យដ៍មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ការរក្សាសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត”។


សម្ដេចបន្ដថា រាជរដ្ឋាភិបាល បានកំណត់គោលដៅជាអាទិភាពថា វិស័យអប់រំ គឺជាចក្ខុវិស័យដ៏សំខាន់មួយ តម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ពីសំណាក់មនុស្សទាំងអស់នៅក្នុងសង្គម ដែលកំពុងបម្រើការងារនៅតាមគ្រប់ស្ថាប័នពាក់ព័ន្ធព្រោះថា វិស័យនេះជាអ្នកបណ្តុះបណ្តាលមនុស្សឲ្យមានមានចំណេះដឹង ចំណេះធ្វើ និង សីលធម៌ល្អ ចេះរស់នៅក្នុងសង្គមដោយ សុខដុមរមនាជាមួយគ្នា ព្រមទាំងកសាងសិស្សានុសិស្ស ឲ្យក្លាយជាសិស្សល្អ និងពលរដ្ឋល្អ ដើម្បីឈានទៅចូលរួមចំណែកសម្រេចទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ប្រកបដោយកគុណភាពខ្ពស់ សម្រាប់ជាយន្តការ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។


សូមរំលឹកថា សមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន១៤រូប ត្រូវបានចាត់តាំងឲ្យទៅធ្វើទស្សនកិច្ចសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នៅតំបន់ស្វាយត័ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation