រដ្ឋសភា អនុម័តគាំទ្រសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក គាំទ្រ១០៨/១០៨សម្លេង
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បន្តដឹកនាំកិច្ច ប្រជុំរដ្ឋសភាលើកទី៣នីតិ កាលទី៦ ដែលមានកូរ៉ុមសមាជិក សមាជិការដ្ឋសភាចូលរួមប្រជុំ ចំនួន១០៨រូប។

របៀបវារៈ នាសម័យប្រជុំលើកទី៣ នៅថ្ងៃនេះ រួមមាន

១-សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ 

២-សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ 

៣ -សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិ សុខសង្គម។

សេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិច ត្រូនិកនេះ មានចំនួន១២ជំពូក និង៦៧មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩។ បន្ទាប់ពីមានការពិភាក្សា សួរដេញ ដោល សំណាក់សមាជិក សមាជិកា រដ្ឋសភាក្នុងសម័យ ប្រជុំលើកទី៣នីតិកាលទី៦ លើសេចក្តីព្រាង ច្បាប់ស្តីពីពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិច ត្រូនិករួចមក រដ្ឋសភាបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់នេះទាំង មូលដោយសម្លេង១០៨ /១០៨សម្លេង៕អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation