សម្តេចតេជោ ថ្លែងនូវការអរគុណ ចំពោះបងប្អូនឥស្លាមជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច
| ព័ត៌មានជាតិ
SHARE

នៅល្ងាចថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលធ្វើឡើងនៅ មជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។


ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជារៀងរាល់ឆ្នាំក្នុងពិធីពិសារអាហារស្រាយបួសរបស់បងប្អូនខ្មែរឥស្លាមនាពេលនេះ គឺបង្ហាញពីភាពស្និទ្ធស្នាលរវាងប្រមុខថ្នាក់ដឹកនាំប្រទេស ដែលកាន់សាសនាព្រះពុទ្ធ ជាមួយប្រជាពលរដ្ឋ ដែលកាន់សាសនាឥស្លាម ក៏ដូចជាសាសនាផ្សេងៗទៀត ធ្វើឲ្យសាសនិកឥស្លាមនៅកម្ពុជា និងពិភពលោក មើលឃើញកាន់តែច្បាស់ នូវការផ្តល់ភាពសុខដុមយ៉ាងកក់ក្តៅ នៃក្តីស្រលាញ់ដ៏ជ្រាលជ្រៅ មកលើសាសនិកឥស្លាម ដូចគ្នាទៅនឹងប្រជាពលរដ្ឋកម្ពុជាទាំងមូល។


នៅក្នុងឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុកថា សម្តេចនិងភរិយា ពិតជា សប្បាយរីករាយជាខ្លាំង ដែលបានចូលរួមជាមួយបងប្អូនសាសនិកឥស្លាមកម្ពុជា មកពីទូទាំងប្រទេស ក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌនលើកទី៥ នៃសាសនាឥស្លាម-កម្ពុជា ។


ជាមួយគ្នានេះ សម្តេចតេជោបានផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច ព្រមទាំងបន្តបោះឆ្នោតអោយតែ គណបក្សប្រជាជនកម្ពុជាមួយគត់ ដើម្បីផ្តល់ឱកាសឲ្យសម្តេចបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន នៅក្រោមដំបូលសន្តិភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation