ប្រមុខអ.ស.ប ថ្កោលទោសការវាយប្រហារ ប្រឆាំងកងកម្លាំងរក្សាសន្តិភាពអ.ស.ប នៅម៉ាលី
| ព័ត៌មានអន្តរជាតិ
SHARE

ការវាយប្រហារ ពីរដាច់ដោយឡែកពីគ្នា ទៅលើអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបួននាក់រងរបួស។

ក្បួនរថយន្ត អង្គការសហប្រជាជាតិ ត្រូវបានវាយប្រហារ ដោយគ្រឿងផ្ទុះកែច្នៃកាលពីថ្ងៃអាទិត្យ នៅភាគខាងជើងប្រទេសម៉ាលី។

អ្នកថែរក្សាសន្តិភាពម្នាក់ មកពីប្រទេសឆាដ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត រងរបួសធ្ងន់។ អ្នកថែរក្សាសន្តិភាពម្នាក់ មកពីប្រទេសតូហ្គោ ក៏រងរបួសធ្ងន់ដែរ។

អ្នកនាំពាក្យនិយាយថា លោកអគ្គលេខាធិការ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ នៃអ្នកថែរក្សាសន្តិភាពដែលស្លាប់ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនឆាដ។​​ លោកបានជូនពរឱ្យអ្នករងរបួស ឆាប់ជាសះស្បើយ។

លោកអគ្គលេខាធិការ បានអំពាវនាវដល់អាជ្ញាធរម៉ាលី ក៏ដូចជាក្រុមប្រដាប់អាវុធដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ឱ្យមានការប្រឹងប្រែង ក្នុងការកំណត់អត្តសញ្ញាណជនល្មើស នៃការវាយប្រហារទាំងនេះ ដូច្នេះពួកគេអាចត្រូវបាននាំយកមករកយុត្តិធម៌។

លោកបានរំលឹកថា ការវាយប្រហារសំដៅទៅលើអ្នកថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ អាចជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ ហើយលោកបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត របស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្ររដ្ឋាភិបាល និងប្រជាជនម៉ាលី ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព។

រដ្ឋាភិបាលម៉ាលី និងក្រុមប្រដាប់អាវុធពីរក្រុម នៅភាគខាងជើង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើង ក្នុងឆ្នាំ ២០១២៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation