សែលកាត ប្រគល់រង្វាន់ដល់អតិថិជនសម្រាប់អបអរឱកាសបុណ្យចូលឆ្នាំខ្មែរ
| ព័ត៌មានជាតិ
SHARE

ក្រុមហ៊ុន សែលកាត បានប្រគល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួនដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតមកដល់នាពេលខាងមុខ។

តំណាងក្រុមហ៊ុន សែលកាត បានលើកឡើងថា រង្វាន់ដែលបានផ្ដល់ដល់អតិថិជននេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងដោះស្រាយជីវភាពរបស់ពួកគាត់ ខណៈរង្វាន់របស់សែលកាតជាច្រើនទៀតក៏កំពុងរងចាំអតិថិជនដែលមានសំណាង។

សូមបញ្ជាក់ថា នេះជាការប្រគល់រង្វាន់លើកទី២សម្រាប់ឆ្នាំ២០១៩ ដែលក្នុងកម្មវិធីមានអតិថិជនមានសំណាងឈ្មះរង្វាន់ចូលរួមជាង២០នាក់ ពីកម្មវិធី iKnow iKnow, ស្ទូចយកម៉ូតូ និង ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

គួរកត់សម្គាល់ដែរថា ក្រុមហ៊ុនសែលកាត បានធ្វើសកម្មភាព និងប្តេជ្ញាចិត្តដើម្បីដំណើរការផ្តល់ទិន្នន័យទូរស័ព្ទចល័ត ក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងបំណងអភិវឌ្ឍន៍ជាតិ និងសេដ្ឋកិច្ច ខណៈក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទូរគមនាគមន៍ ដំបូងគេបង្អស់នៅកម្ពុជាដែលបានបង្កើតនូវការធានាលើបណ្តាញសេវាក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាពនៃសេវាកម្មដល់អតិថិជន៕


អត្ថបទ៖ គង់ វណ្ណះ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation