កម្ពុជាបើកចំហសេដ្ឋកិច្ចស្វាគមន៍អ្នកវិនិយោគទាំងអស់ដោយគ្មានរើសអើង
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ម៉ាវ៉ល់ ហ្គាមិនថា កម្ពុជាបើកចំហសេដ្ឋកិច្ចស្វាគមន៍អ្នកវិនិយោគទាំងអស់ដោយគ្មានរើសអើង។

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា សក្តានុពលសំខាន់ៗ របស់កម្ពុជា រួមមាន
១.កម្ពុជាផ្ដល់ភាពអំណោយផលនៃស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ច។
២.បច្ចុប្បន្នកម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន និងស្ថិតនៅក្នុងចំណុច
កណ្ដាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ចនិងមានការតភ្ជាប់ខ្ពស់ជាងគេ។
៣.កម្ពុជាមានកម្លាំងពលកម្ម ៧២% ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបភាគរយនៃចំនួនប្រជា
ពលរដ្ឋសរុប។
៤. កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនស្វាគមន៍អ្នកវិនិយោគទាំងអស់ដោយគ្មានរើសអើងរវាងអ្នកវិនិយោគកម្ពុជានិងអ្នកវិនិយោគបរទេស។
៥. ទំនិញផលិតផលនៅកម្ពុជា
មិនមែន គង់សម្រាប់តែទីផ្សារនៅកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែអាចផ្គត់ផ្គង់នៅទីផ្សារអនុតំបន់មេគង្គនិងទីផ្សារអាស៊ាននិងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងនៃដៃគូសេដ្ឋកិច្ចទូលំទូលាយព្រមទាំង
លទ្ធភាពចូលទីផ្សារធំធំដទៃទៀតក្នុងពិភពលោក។
៦. កម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក៏បានចុះកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នាជាមួយគ្នា។


ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា នេះគឺពិតជាសបញ្ជាក់ឲ្យឃើញអំពីជោគជ័យនៃទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងរឹងមាំរវាងប្រទេសទាំងពីរកម្ពុជាចិន។
ទំនាក់ទំនងដ៏ល្អនេះ ដើរតួរយ៉ាងសំខាន់ក្នុងការធានាដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ និង២០២៥ ឲ្យទទួលបានជោគជ័យ។ នៅក្នុងទំនាក់ទំនងការទូតទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី កម្ពុជាគឺជាមិត្តមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការបំផុតនោះ គឺមិត្តចេះជួយគ្នាគោរពគ្នាជាពិសេសគោរពអធិបតេយ្យរបស់កម្ពុជា៕

អត្ថបទ៖ មួង សុវណ្ណារិទ្ធ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation