សត្វកន្ធាយក្បាលកង្កែប(ល្មិច) ដែលជាសត្វកម្រ ត្រូវបានពលរដ្ឋសហគមរួមគ្នាថែរក្សា
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋមកពីសហគមន៍ស្រុកសៀមបូកខេត្តស្ទឹងត្រែង បានតាំងចិត្តចូលរួមអភិរក្សថែរក្សាសត្វកន្ធាយក្បាលកង្កែប ឬ ហៅថាសត្វល្មិច ឲ្យបានគង់វង្សយូរអង្វែងទុកសម្រាប់មនុស្សជំនាន់ក្រោយ ពីព្រោះថា ល្មិចគឺជាសត្វកម្រមួយប្រភេទ ក្នុងចំណោយច្រើនប្រភេទ ដែលវាស្ទើរតែជិតផុតពូជទៅហើយ។

ការលើកឡើងរបស់បងប្អូនសហគមន៍បែបនេះ គឺក្នុងសិក្ខាសាលាមួយ"ស្តីពីយើងទាំងអស់គ្នា ត្រូវចូលរួមអភិរក្សថែរក្សាសត្វកន្ធាយ ក្បាលកង្កែប ឬហៅថាសត្វល្មិច"ដែលបានប្រារព្ធកាលពីថ្ងៃទី៧ ខែតុលានេះ ក្រោមវត្តមានលោកជា ថាវរិទ្ធ អភិបាលរងខេត្ត លោកកែន សេរីរដ្ឋា នាយកអង្គការ WCS លោក ចាប សៀកហេង នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ។

ក្នុងឱកាសនោះលោកកែន សេរីរដ្ឋា នាយកអង្គការwcsបានឲ្យដឹងថា អង្គការWCSដើរតួនាទីយ៉ាងសំខាន់សម្រាប់ ឧបត្ថម្ភ គាំទ្រថវិការ និងផ្នែកបច្ចេកទេស ដើម្បីគាំទ្រគម្រោងថែរក្សាសត្វល្មិចឲ្យបានយូរអង្វែងដល់សហគមន៍ស្រុកសៀមបូក ដើម្បី ឱ្យពួកគាត់មានលទ្ធភាពចូលរួមថែរក្សាអោយបានពេញលេញអស់ពីកម្លាំងចិត្ត និងកម្លាំងកាយ។ លោកបន្តថា សត្វល្មិច វាជាប្រភេទសត្វស្លូត វាស៊ីត្រីជាអាហារ ហើយវាក៏ជាសត្វកម្រមួយប្រភេទ ដែលស្ទើរតែជិតរលុតផុតពូជពីលោកយើងនេះ ទៅហើយ ដូច្នេះយើងត្រូវចូលរួមថែរក្សាទាំងអស់ទុកសម្រាប់មនុស្សជំបាន់ក្រោយ។

លោកបន្តថា សត្វល្មិច បើយើងថែរក្សាវាឲ្យគង់វង្ស វាក៏អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យ មកទស្សនា ផងដែរ។ បច្ចុប្បន្នសត្វល្មិច វាកំពុងបន្តរស់នៅលើទឹកដីមួយផ្នែកនៃស្រុកសៀមបូកតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងស្រុកសំបូរ ខេត្តក្រចេះ។ ហើយសត្វល្មិចវាមានពង រួចញាស់ចេញបានជាកូន ស្រដៀងនឹងសត្វអណ្តើក ដូច្នោះដែរ។

នាឱកាសនោះផងដែរ លោកជា ថាវរិទ្ធ អភិបាលរងខេត្ត បានមានមតិស្វាគមន៍ និងកោតសសើរដល់នាយខណ្ឌជលផល ដែលកន្លងមកបានខិតខំថែរក្សាការពារធនធានជលផលបានល្អប្រសើ ជាពិសេសអង្គការដៃគូរ ដូចជាអង្គការWCS ដែលបានសហគ្នាយ៉ាងល្អ ដើម្បីផ្តល់លទ្ធភាពឲ្យសហគមន៍ មានថវិកាគ្រប់គ្រាន់ យកទៅអភិរក្សថែរក្សាសត្វល្មិច ដែលជាសត្វកម្រមួយប្រភេទក្នុងប្រទេសរបស់យើង។ឯកឧត្តមក៏បានមានមតិគាំទ្រចំពោះគម្រោងខាងលើនេះ ដែលឧបត្ថម្ភដោយអង្គការ WCS និងមានមតិជំរុញដល់ប្រជាសហគមន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ធនធានជលផលរបស់យើងបានថិតថេរយូរអង្វែង។

លោកអភិបាលរងខេត្តបានបន្តថា ចំពោះជនណាដែលប្រព្រឹត្តបទល្មើសជលផល ដូចជាប្រើឧបករណ៍ឆក់ បំផ្ទុះគ្រាប់ មង អ៊ួន ជាដើម ដែលខុសទៅនិងលក្ខណ:បច្ចេកទេស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ មិនត្រូវអន្តរាគមន៍លើកលែងនោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation