កំហឹងកំពុងកើនឡើង ដោយសារពលរដ្ឋស៊ីវិលកាន់តែច្រើន ត្រូវបានស្លាប់ដោយស្នាដៃអាមេរិក និងកងកម្លាំងអាហ្វហ្គានីស្ថាន
| ព័ត៌មានអន្តរជាតិ
SHARE

ការកើនឡើង នៃចំនួនជនស៊ីវិល ដែលស្លាប់ដោយសារការវាយប្រហារ តាមអាកាស និងប្រតិបត្តិការ ដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន។

ការកើនឡើង នៃចំនួនជនស៊ីវិលស្លាប់នេះ ស្របពេលការវាយប្រហារ តាមអាកាស និងប្រតិបត្តិការ របស់អាមេរិកដោយកងកម្លាំងអាហ្វហ្គានីស្ថាន បានបង្ហាញពីភាពច្របូកច្របល់ នៃយោធាអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានដែលប្រឈមនឹងសង្គ្រាម១៨ឆ្នាំ ខណៈពេលដែលត្រូវរក្សាជនស៊ីវិល ឲ្យមានសុវត្ថិភាព និងនៅខាងពួកគេ។

អង្គការសហប្រជាជាតិ និយាយថា ជនស៊ីវិលប្រហែល១៦.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ២០០៩ នៅក្នុងសង្គ្រាម។ សរុបមក ការស្លាប់ជនស៊ីវិល គឺធ្លាក់ចុះរហូតមកដល់ពេលនេះ ដោយស្ថិតនៅលើផ្លូវ ដែលមានចំនួនទាបបំផុតចាប់តាំងពីឆ្នាំ២០១២។

ប៉ុន្តែ ការស្លាប់របស់ជនស៊ីវិល បណ្តាលមកពីកងកម្លាំងរដ្ឋាភិបាល សហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន កំពុងតែកើនឡើង។ នេះជាលើកទីមួយ ដែលបណ្តាលមកពីក្រុមតាលីបង់ និងក្រុមបះបោរដទៃទៀត។

គេបានរកឃើញថា កងកម្លាំងអាមេរិក និងអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិល ៧១៧ នាក់ និងរងរបួសចំនួន៦៨០ នាក់ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ គឺកើនឡើង៣១% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។

ពួកតាលីបង់ និង IS បានសម្លាប់មនុស្ស ៥៣១ នាក់ និងរងរបួស ១.៤៣៧ នាក់ ។ ចំនួននេះ គឺធ្លាក់ចុះ៤៣%៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation