កសិករខេត្តកំពង់ចាមមមាញឹកប្រមូលផលពោតក្រហមខណៈហាងឆេងប្រហាក់ប្រហែលឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ នៅក្នុងរយះពីរសប្តាហ៍ចុងក្រោយនេះសង្កេតឃើញមានបងប្អូនប្រជាកសិករជាច្រើនគ្រួសាររស់នៅក្នុងឃុំកោះសូទិន និង ឃុំកោះមិត្ត ស្ថិតនៅក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន ខេត្តកំពង់ចាមបាននឹងកំពុងមមាញឹកក្នុងការប្រមូលផលដំណាំ ពោតក្រហមរបស់ពួកគាត់ដើម្បី បកហាលទុកលក់ទៅឲ្យឈ្មួញ ដោយឡែកក៏មានប្រជាកសិករខ្លះបានត្រៀមឈូសឆាយដី របស់ពួកគាត់ក្នុងការដាំពោតក្រហមជាលើកទី២ ដើម្បីឲ្យទាន់ការប្រមូលផលមុនទឹកទន្លេមេគង្គមកដល់។

បើតាមប្រជាកសិករប្រកបមុខរបរដាំពោតក្រហមខាងលើបានឲ្យដឹងថាពោតដែលប្រមូលបាននេះ គឺត្រូវជួលគេបកខ្លះ ធ្វើខ្លួនឯងខ្លះ ហើយការបកជាគ្រាប់ដើម្បីហាល គឺត្រូវជួលម៉ាស៊ីនបកក្នុងតំលៃពោត១តោន ៣ម៉ឺនរៀល ហើយពោតដែល ឈ្មួញប្រមូលទិញ ភាគច្រើនគេយកធ្វើជាចំណីសត្វ ធ្វើជាគ្រឿងផ្សំនំ និងធ្វើជាម្សៅជាដើម មិនតែប៉ុណ្ណោះក្រៅពីគ្រាប់ពោត ដែលលក់ឲ្យឈ្មួញ គឺស្នូលពោតអាចរក្សាទុកធ្វើជាអូសដុតចម្អិនម្ហូបអាហារបានយ៉ាងល្អ រីឯស្លឹកក្រៀមដែល បកចេញគឺ រក្សាទុកឲ្យសត្វគោក្របីស៊ី។

បើតាមប្រជាកសិករខាងលើបានឲ្យដឹងទាំងទឹលមុខរីករាយថា តំលៃហាងឆេងពោតក្រហម ក្នុងឆ្នាំនេះ ហាក់បីដូចប្រហាក់ប្រហែលឆ្នាំកន្លងទៅដោយបច្ចុប្បន្ននេះមានតំលៃប្រមាណ៨០០រៀលទៅ៩០០រៀល ក្នុង១គីឡូក្រាម(គ្រាប់ពោតក្រៀម) ប៉ុន្តែប្រជាកសិករខ្លះមិនទាន់ចង់លក់ទេ ដោយរង់ចាំទុកលក់ក្នុង តំលៃចាប់ពី ៩០០រៀលទៅ១២០០រៀលក្នុងពេលវេលាណាមួយ។

ពាក់ព័ន្ធទៅនឹងតំលៃពោតនេះ ដែរបើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានឲ្យដឹងនាពេលកន្លងទៅថា រាជរដ្ឋាភិបាលបានយកពន្ធលើការនាំចូលពោត បំណងកាត់បន្ថយការនាំចូល រួចបង្វែរទិសដៅរបស់ក្រុមហ៊ុនផលិតចំណីសត្វ ឲ្យងាកមកប្រមូលទិញផលិតផលពោតក្នុងស្រុកវិញ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុកដែលនេះជាគោល នយោបាយអាទិភាព មួយរបស់រាជរដ្ឋាភិបាល ដូច្នេះឯកឧត្តមសង្ឃឹមថាតម្លៃពោតនឹងមានលក្ខណៈល្អប្រសើរថែមទៀត៕អត្ថបទ ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation