ព័ត៌មានជាតិ

ជនជាតិចិន បាញ់សម្លាប់គ្នា ម្នាក់ស្លាប់, ចាប់បាន២នាក់និង ម្នាក់ទៀតកំពុងរត់គេចខ្លួន

image

ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ត្រូវឃាតករ បាញ់សម្លាប់រួចទម្លាក់ចេញពីរថយន្តមកលើផ្លូវសាធារណៈម្តុំផ្លូវសេតេ ជិតសាលាឡាយហ្វ៍ ក្រុងព្រះសីហនុ វេលាម៉ោងជាង៨ព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៩នេះ។

ភ្លាមៗជនសង្ស័យចំនួន២នាក់ ស្រី១នាក់ប្រុស១នាក់ ក្នុងចំណោមបក្ខពួកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងម្នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួននិងបើកការ ស្រាវជ្រាវរកមូលហេតុនិងជនពាក់ពន្ធ័ផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់។ដោយ៖ប៉ៃ សុឃីម