ឆ្នាំ១៩៧៩-២០១៩ កម្ពុជាមានរដ្ឋមន្ត្រីការបរទេស៦រូប
| ព័ត៌មានជាតិ
SHARE

តាមរូបភាពដែលបានដាក់បង្ហាញ នៅក្នុងក្រសួងការបរទេសកម្ពុជា ដែលសម្តេចតេជោ បានដើរទស្សនាបញ្ចាក់ថា ចាប់ពីឆ្នាំ១៩៧៩-២០១៩ កម្ពុជាមានរដ្ឋមន្ត្រីការបរទេស៦រូប។

នៅថ្ងៃនេះ សម្តេចតេជោ បានសរសេរលើហ្វេសបុកផ្ទាល់ខ្លួនថា នៅថ្ងៃទី ៨ មករា ១៩៧៩ ក្រោយពីរំដោះប្រទេសកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៍ប៉ុលពត រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា “ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា” ត្រូវបានបង្កើតឡើង ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា “រដ្ឋមន្រ្តីការបរទេស” ក្នុងវ័យមិនទាន់គ្រប់អាយុ ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក។

សូមជំរាបថា រដ្ឋមន្ត្រីការបរទេសទាំង៦រូបនោះរួមមាន ៖ សម្ដេចតេជោ ហ៊ុន សែន , ឯកឧត្តម គង់ គាំ , ព្រះអង្គម្ចាស់នរោត្ដម សិរីវឌ្ឍ , ឯកឧត្តម អឹង ហួត , ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation