អាជ្ញាធរខណ្ឌកំបូលអំពាវនាវប្រជាពលរដ្ឋចូលរួមសហការទុកដាក់សំរាមដើម្បីសោភណភាពនិងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរខណ្ឌកំបូល អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ថែរក្សាអនាម័យនិងបរិស្ថាន ដើម្បីសោភណភាព និងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល។


ការអំពាវនាវនេះធ្វើឡើង ខណៈដែលអាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធរួមទាំងព្រះសង្ឃ ផងដែរ បានរួបរួមគ្នាធ្វើការដើររើសសំរាមនិងដាំដើមឈើនៅតាមបណ្តោយផ្លួវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី០៥ តុលានេះ ក្រោមប្រធានបទ អបអរសាទរទិវាពិភពលោកស្អាត(World Cleanup Day)។


លោក ឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូលមានប្រសាសន៍បន្ថែមក្នុងពិធីឲ្យដឹងថា ក្នុងរយៈពេល៣ខែដែលរដ្ឋបាលចាប់ផ្តើមការងារបម្រើប្រជាពលរដ្ឋ ក្នុងនាមជាអាជ្ញាធរលោកបានធ្វើការស្តារប្រឡាយលូដែលនៅអមសងខាងផ្លូវចំនួន២ដងមកហើយក្នុងគោលបំណង សម្រួលជំនន់ទឹកភ្លៀងកុំឲ្យលិចលង់ក្នុងមូលដ្ឋានតែមកដល់ពេលនេះ សំរាមគ្រប់ប្រភេទ ស្ទើតែពេលវិញទៅហើយ លោកបន្ថែមថានេះមកពីប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនព្រម ចូលរួមសហការក្នុងការវេចខ្ចប់និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅពេលមានភ្លៀងធ្លាក់ សំរាមទាំងនោះក៏ហូរចូលទៅក្នុងប្រឡាយលូដដែល។ លោកអភិបាលខណ្ឌកំបូលឆ្លៀតឱកាសនោះក៏បានអំពាវនាវឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។ លោកអភិបាលខណ្ឌបានបញ្ជាក់ផងដែរថាសំរាប់មូលដ្ឋានខណ្ឌកំបូលក្នុងមួយថ្ងៃមានសំរាមប្រមាណជាង៤៥០តោន។


ពាក់ព័ន្ធនឹងការដាំដើមឈើ លោកអភិបាលខណ្ឌកំបូលបានឲ្យដឹងថា ដោយមានគោលការណ៍ ពីរដ្ឋបាលរាជធានីជាពិសេស ឯកឧត្តមឃួង ស្រេងក្នុងយុទ្ធនាការប្រែក្លាយទីក្រុងអោយទៅ ជាពណ៌បៃតង គោលបំណងដើម្បីជួយសម្រួលដល់បរិស្ថានផងដែរនោះរហូតមកដល់ពេលនេះខណ្ឌកំបូល បាន ដាំដើមឈើប្រមាណជាង៣០០ដើមក្នុងគោលដៅ៦០០ដើម ដែលនឹងត្រូវដាំជាបន្តបន្ទាប់រហូតគ្រប់ចំនួនផងដែរ៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation