សម្តេចក្រឡាហោម ផ្តល់អនុសាសន៍ចំនួន០៤ ដល់ក្រសួងអប់រំ ដើម្បីលើកកម្ពស់វិសាលភាពវិស័យអប់រំរបស់កម្ពុជាកាន់តែមានគុណភាពក្នុងយុគសម័យឌីជីថល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាគ្រូបង្រៀន ០៥ តុលា នាវិទ្យាស្ថានជាតិអប់រំ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងជាអនុសាសន៍ចំនួន០៤ ដល់ក្រសួងអប់រំ ដើម្បីលើកកម្ពស់វិសាលភាពវិស័យអប់រំរបស់កម្ពុជាកាន់តែមានគុណភាពក្នុងយុគសម័យឌីជីថល ដែលរួមមាន៖

១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញការអប់រំ digital ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសាកលលោក។

២-ក្រសួងអប់រំ ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណវុឌ្ឍិ និង សមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិតជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។

៣-ក្រសួងអប់រំ ត្រូវបន្តកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សាស្ត្រាចារ្យតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់សាលារៀនសម្រាប់បម្រើដល់ការរៀន និងបង្រៀនបែបថ្មី។

៤-ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធត្រូវបង្កលក្ខណៈងាយស្រួលឲ្យលោកគ្រូ អ្នកគ្រូមានឱកាសទទួលបានការអភិវឌ្ឍសមត្ថភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation