បារាំង និង សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបជាមួយ នឹងការដាក់ទណ្ឌកម្ម ក្នុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire និយាយកាលពីថ្ងៃព្រហស្បតិ៍ថា បារាំង និងអ៊ឺរ៉ុប ត្រៀមខ្លួនឆ្លើយតប ជាមួយនឹងការដាក់ទណ្ឌកម្ម ប្រសិនបើសហរដ្ឋអាមេរិក បដិសេធនឹងការព្រមព្រៀង ដែលបានពង្រីកដោយអឺរ៉ុប នៅក្នុងជម្លោះពាណិជ្ជកម្ម របស់ក្រុមហ៊ុន Airbus ។

សហរដ្ឋអាមេរិក និយាយថា ខ្លួននឹងកាត់បន្ថយពន្ធ១០% លើយន្តហោះ Airbus ដែលផលិតនៅអ៊ឺរ៉ុប និងពន្ធ២៥% លើស្រាបារាំងស្កុត ស្រាវីស្គីអៀរឡង់ និងឈីស ពីទូទាំងទ្វីបអ៊ឺរ៉ុប ដែលជាការដាក់ទណ្ឌកម្ម ចំពោះការឧបត្ថម្ភធនយន្តហោះអ៊ឺរ៉ុបខុសច្បាប់។

ប្រធានាធិបតីដូណាល់ត្រាំ បានសាទរចំពោះជ័យជំនះនេះ បន្ទាប់ពីសេចក្តីសម្រេច របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់ឱ្យសហរដ្ឋអាមេរិក នូវការតម្លើងពន្ធ លើទំនិញរបស់សហភាពអឺរ៉ុប ចំនួន ៧,៥ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ជម្លោះនេះ ធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចសកលលោក កាន់តែងងឹតទៅៗ ដែលមានជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនកំពុងកើតមាន។ ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង បានដាក់ពន្ធគយលើទំនិញរបស់គ្នា ទៅវិញទៅមកដែលមានតម្លៃរាប់រយពាន់លានដុល្លារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation