នាយករដ្ឋមន្រ្តីកម្ពុជា និងវៀតណាមបានឯកភាពគ្នា ក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោល ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗ ខណៈដែលការងារព្រំដែនសម្រេចបានមកដល់ប្រមាណ៨៤ភាគរយ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញក្នុងជំនួបនៃកិច្ចប្រជុំកំពូលចង្អៀត និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលទ្វេភាគី សម្រាប់ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។


ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានឯកភាពធ្វើឲ្យទំនាក់ទំនងនយោបាយ កាន់តែស៊ីជម្រៅ ថែមទៀត តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ រក្សានូវយន្តការ កិច្ច សហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារៈសំខាន់រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។ ដោយ ទទួលស្គាល់ នូវកាលានុវត្តន៍ដ៏ល្អប្រពៃ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគនៃប្រទេសជិតខាង ភាគីទាំងពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ ដើម្បី ជំរុញសេដ្ឋកិច្ច នៃប្រទេសទាំងពីរទៅជាសសរស្តម្ភ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ជា មួយគ្នានេះ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការ បញ្ចប់ឲ្យបានឆាប់ នូវផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម រហូតដល់ឆ្នាំ ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សរណៈយោគយល់គ្នា ស្តីពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុវិស័យឆ្នាំ២០៣០។


នៅក្នុងជំនួបនេះសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ភា គីទាំងពីរ បានសំដែងនូវសេចក្តីសោមន្ស ចំពោះការកើនឡើងគួរឲ្យកត់សម្គាល់ នៃទំហំពាណិជ្ជ កម្មទ្វេភាគី ដែលមានការកើនឡើង២៤ភាគរយ ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹកប្រាក់ជាង៤ពាន់ ៧០០លានដុល្លាអាមេរិក និងរំពឹងសម្រេចបានជាង៥ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពរក្សាកំណើននៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើក កម្ពស់វិធានការជំរុញពាណិជ្ជកម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការចូលរួមព្រឹត្តិការណ៍ ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារណាត់ និងការតាំងពិព័រណ៍ក្នុងប្រទេសនីមួយៗ។ ក្នុងជំនួប កំពូល នោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ជាពិសេសចំពោះការចុះហត្ថលេខា នៃឯកសារច្បាប់ទាំងពីរ ដែលទទួល ស្គាល់ពីវឌ្ឍនភាព នៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់ បច្ចុប្បន្នប្រមាណ៨៤ភាគរយ និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវ ព្រឹត្តិការណ៍ ជា ប្រវត្តិ សាស្រ្ត ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។ មេដឹក នាំទាំងពីរ បានឯកភាពគ្នាផងដែរ ក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោល ព្រំដែន លើកំណាត់ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗ។ ក្នុងជំនួបកំពូលនោះ ដែរ ភាគីទាំង ពីរ បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឲ្យបានពេញលេញ នូវសន្ធិ សញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេស ទាំងពីរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រង ព្រំដែន ដោយ ផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំ ដែនសន្តិភាព ស្ថិរ ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។


ក្នុង បរិយាកាសយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រមុខថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ព្រមទាំងសម្រេចបានជំហររួមគ្នាយ៉ាងសំខាន់ ចំពោះទំនាក់ទំនង ទ្វេភាគីវៀតណាម-កម្ពុជា និងការសម្របសម្រួលរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និង អន្តរជាតិ។ ពិសេស ទៅទៀតនោះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផល សេដ្ឋកិច្ច និងសង្គម គួរឲ្យកត់សម្គាល់ដែលកម្ពុជា និងវៀតណាម សម្រេចបានក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ ពិសេសប្រទេសទាំងពីរ បានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ ដែល ឈានទៅបង្កើនការ រីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឲ្យប្រសើរនូវជីវភាពរស់នៅ របស់ ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹងតួនាទី ជំហររបស់ខ្លួន នៅក្នុងតំបន់ និងនៅលើ ពិភពលោក។ ក្នុងស្មារតី នេះ ភាគីទាំងពីរបានឯកភាពរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមក និង បន្តផ្លាស់ប្តូរឧត្តម្មានុ វត្តន៍ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសមាហរណកម្មអ ន្តរជាតិ ក្នុង បរិបទពិភពលោកថ្មី៕អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation