សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសវៀតណាមដោយសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជាបានធ្វើដំណើរតាមហោះ​​ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅ​អា​កាសយានដ្ឋានអន្តរជាតិណូយបៃ រដ្ឋធានីហាណូយ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពី​សំ​ណាក់ថ្នាក់​ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

ដំណើរ​បំពេញ ទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីហាណូយ ប្រទេស​វៀតណាម នៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយក​រដ្ឋ​មន្រ្តី នៃសា ធារណរដ្ឋសង្គមនិយមវៀតណាម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation