អាជ្ញាធរជាតិអប្សរានឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល,ដាក់អង្រឹងនិងសម្ភារៈផ្សេងៗនៅជុំវិញកសិន្ធុអង្គរ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ នៅថ្ងៃស្អែក អាជ្ញាធរជាតិអប្សរានឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស,មុខប្រាសាទព្រហ្មកិល និងតាមកសិន្ធុប្រាសាទអង្គរវត្ត»

សន្និសីទសារព័ត៌មានស្តីពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងតាមកសិន្ធុប្រាសាទអង្គរវត្ត នៅវេលាម៉ោង១០:០០ព្រឹក ថ្ងៃសុក្រទី០៤ ខែតុលា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

គោលបំណងនៃការរៀបចំសន្និសីទនេះគឺដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការរៀបចំ ថែទាំបរិស្ថាន អនាម័យល្អក្នុងរមណីយដ្ឋានអង្គរជាពិសេសក្នុងបរិវេណទីតាំងខាងលើ។

សូមបញ្ជាក់ដែរថា កាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងអំពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងតាមកសិន្ធុប្រាសាទអង្គរវត្ត និងបានផ្តល់ពេលវេលាចំនួន៤៥ថ្ងៃដើម្បីបញ្ឈប់នូវរាល់សកម្មភាពទាំងនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation