គំនុំផ្ទាល់ខ្លួនបាញ់ឈានដល់ការសម្លាប់គ្នាផ្អើលខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ មានការភ្ញាក់ផ្អើលទាំងព្រឹក នៅកណ្ដាលក្រុងបានលុង ខណៈមន្ត្រីនគរបាលម្នាក់បានស្លាប់ ក្រោយពេលយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងករណីបាញ់ប្រហាមួយ ដោយក្មាន់កាំភ្លើងម្នាក់ ជាមន្ត្រីនគរបាលដូចគ្នា។


នៅវេលាម៉ោង ៩.១៥នាទី ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ មានករណីបាញ់ប្រហារមួយ បានកើតឡើងនៅចំណុចទាមកាហ្វេ មួយកន្លែង នៅជាប់ដងផ្លូវលេខ៧៨A ស្ថិតក្នុងភូមិអូរកន្សែង សង្កាតបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទល់មុខ ការ៉ាស់លាងឡានតាជូ។ ជនរង្គ្រោះក្នុងរណីនេះមានឈ្មោះ ផន ទុំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជានគរបាលពាក់សាក់៤ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ត្រូវក្មាន់កាំភ្លើងបាញ់ត្រូវ លើគុំត្រចៀកខាងស្ដាំ ធ្លាយមកក្បែរគុំត្រចៀកខាងឆ្វេង ហើយជនរងគ្រោះបានបាត់បង់ជីវិត ប្រមាណជាម៉ោងជិត១១ថ្ងៃត្រង់ បន្ទាប់ពីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។


ចំណែកជនដៃដល់ ក្នុងករណីបាញ់ប្រហារនេះ មានឈ្មោះ នួន មករា ហៅក្រឹម ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ ជានគរបាលពាក់សាក់៤ ដូចគ្នា មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាល ខេត្តរតនគិរី។ ក្រោយពីពេលបាញ់ប្រហាររួច ជនដៃដល់ ក៏ជិះរថយន្តម៉ាក NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N.5011 ហើយបន្ទាប់ពីជនដៃដល់រត់គេចខ្លួនបានមួយសន្ទុះក្រោយមកក៏ត្រូវសមត្ថិកិច្ចចាប់ខ្លួនបាននៅបឹងយក្សឡោម។


បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរង្គ្រោះអង្គុយផឹកកាហ្វេនៅចំណុចកើតហេតុខាងលើ ហើយទូរស័ព្ទឈ្លោះប្រកែកគ្នាជាមួយជនដៃដល់ គ្រានោះគេឮជនរងគ្រោះនិយាយថា បើហ្អែងខ្លាំងមក អាញ់នៅហាងការហ្វេ មួយសន្ទុះក្រោយមកគេឃើញក្មាន់កាំភ្លើងមកដល់ ក៏កៀកកភ្ជង់កាំភ្លើងបាញ់តែម្ដង ក្រោយពីបាញ់រួចជនដៃដល់រត់ឡើង រថយន្តបើកចេញទៅបាត់។
បើតាមប្រភពមួយចំនួនទៀតថា ជនរង្គ្រោះនិងជនដៃដល់ជាមិត្តភ័ក្ដិនិងគ្នា ហើយអ្នកទាំង ២នាក់ ឈ្លោះប្រកែកគ្នា និងមានគុំនំផ្ទាល់ខ្លួនរឿងគ្រួសារ។តាមពាក្យចចាមអារាមតៗគ្នានៅខេត្តរតនគិរីបានឱ្យដឹងថា ជនដៃដល់ ខឹងនឹងជនរងគ្រោះ ទាក់ទងជាមួយប្រពន្ធខ្លួន ហើយបញ្ចេះអោយប្រពន្ធជនដៃដល់ លែងលះពីជនដៃដល់។


បច្ចុប្បន្ន ជនដៃដល់ត្រូវសមត្ថិច្ចឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិចឃាត់ខ្លួនខ្មាន់កាំភ្លើងដៃដល់បាន នៅបឹងយក្ខឡោម ត្រង់ចំណុចផែងូតទឹកកំសាន្ត(ផែទី៤) ហើយកាំភ្លើងត្រូវជនសង្ស័យគប់ចោលទៅក្នុងទឹកបឹងយក្ខឡោមបាត់ទៅហើយ៕ ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation