រដ្ឋបាលក្រុងព្រះសីហនុចាត់វិធានការក្តៅក្នុងការចុះរៀបសណ្តាប់ធ្នាប់ក្រុង
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ទន្ទឹមនឹងកំណើនយានយន្តមានការកើនឡើងធ្វើឲ្យតំបន់មួយចំនួននៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ជួបនូវ ការកកស្ទះចរាចរណ៍ ដែលជាបញ្ហារំខានដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ,ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដូចនេះហើយនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុបានដឹកនាំកម្លាំងចម្រុះរបស់ រដ្ឋបាលក្រុង ដើម្បីចុះរៀបសណ្ដាប់ធ្នាប់ នៅលើដងផ្លូវជាតិលេខ ៤ក្នុងតំបន់មុខផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ដែលជាកន្លែងស្មុគស្មាញ ព្រោះដោយបងប្អូនប្រជាពលរដ្ឋអាជីវករបានដាក់លក់និងចតយានយន្ត មកលើ ចិញ្ចើមផ្លូវ ដូចនេះតែងតែបង្កការកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ ក្នុងនោះលោកអភិបាលរងក្រុងក៏បាន មានប្រសាសន៍ថា រដ្ឋបាលក្រុងតែងតែធ្វើសណ្ដាប់ធ្នាប់ ទាំងការអប់រំនិងដកហូតនូវមធ្យោបាយដូចជាយានយន្ត និងសម្ភារៈ ផ្សេងៗបានយកទៅ រក្សាទុកនៅឯសាលាក្រុងដើម្បីធ្វើកិច្ចសន្យាកុំឲ្យបងប្អូនដាក់លក់ឬចតយានយន្តលើចិញ្ចើមផ្លូវជាបន្តបន្ទាប់ ផងដែរ។

លោកអភិបាលរងក្រុងក៏បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យទីក្រុងរបស់យើងមានសោភ័ណភាពនិងសណ្ដាប់ធ្នាប់ល្អ គឺយើងមិនអាច ធ្វើការតែម្នាក់ឯងបាននោះទេបើមិនមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីទីក្រុងយើង៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation