រដ្ឋបាលជលផលប្រកាសបើករដូវបើកនេសាទទឹកសាបឆ្នាំ២០១៩-២០២០
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា រដូវបើកនេសាទសម្រាប់ ឆ្នាំ២០១៩-២០២០ ត្រូវបានកំណត់ពេលវេលាចាប់ផ្តើមនិងបញ្ចប់ខុសៗគ្នា ដូចជា៖
-ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើង ស្របទន្លេចតុម្មុខ ដែលមានខេត្តទាំងអស់ ជុំវិញបឹងទន្លេសាប និងបណ្តាខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ដែលនៅប៉ែកខាងជើងទន្លេចតុម្មុខ។
-ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១ ខែឧសភា។
-ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែ ស្របទន្លេចតុម្មុខ រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ដែលនៅប៉ែកខាងត្បូងទន្លេចតុម្មុខ។

រដ្ឋបាលជលផល បន្ថែមថា នៅក្នុងរយៈពេលបើកនេសាទនេះ ប្រជាពលរដ្ឋអាចធ្វើអាជីវកម្មនេសាទ ដោយឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ ដែលអនុញ្ញាតនៅក្នុងដែននេសាទទឹកសាប។ ក្រៅពីនេះ ការធ្វើនេសាទត្រូវ៖ មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ។ មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ។ គោរពតាមបទបញ្ជាដែលមានចែង ក្នុងលិខិតអនុញ្ញាតឲ្យធ្វើនេសាទ។

រដ្ឋបាលជលផលបន្តថា ចំពោះអ្នកនេសាទ ដែលមានបំណងធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ ម៉ាញ់ នៅដងទន្លេមេគង្គ និងដងទន្លេសាប ក្នុងទីតាំងដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ត្រូវអញ្ជើញមកទំនាក់ទំនងចុះឈ្មោះសុំលិខិត អនុញ្ញាតឲ្យ ធ្វើនេសាទ នៅតាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធ ដើម្បីបានប្រកបមុខរបរនេសាទ និងទទួលការណែនាំ ពីសមត្ថកិច្ចជំនាញជលផលអំពីបច្ចេកទេស និងបទបញ្ជានានា ដែលពាក់ព័ន្ធដល់ការធ្វើនេសាទ ដើម្បីធានានូវនិរន្តរភាពនៃធនធានជលផល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation