អបអរសាទរ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ។

សូមទស្សនារូបគម្រូផ្លូវល្បឿនលឿន ដែលត្រូវបានបង្ហាញផ្លូវការជាលើកដំបូង៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation