ក្រសួងមហាផ្ទៃ និងគជប ពិភាក្សាគ្នាស្ដីពី ការត្រៀមលក្ខណៈសម្បត្តិ ដើម្បីការពារសុវត្ថិភាពដំណើរ ការបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត និងឯ.ឧ ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរាជធានី-ខេត្ត, អគ្គស្នងការនគរបាលជាតិ, ស្នងការរាជធានី-ខេត្ត, មេបញ្ជាការអាវុធហត្ថរាជធានី-ខេត្ដ, មេបញ្ជាការប្រតិបត្តិការសឹងរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរយៈកិច្ចប្រជុំ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត បានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខ៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation