សម្តេចតេជោ ជំរុញឲ្យសិង្ហបុរី មកវិនិយោគ និងមកទទួលទិញ​ផលិតផលកសិផល ពីកម្ពុជា ក្រោយពីប្រទេសទាំងពីរ បានសម្រួល នៃការយកពន្ធត្រួតគ្នា
| ព័ត៌មានជាតិ
SHARE

សៀមរាប ៖​ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប, ឯកឧត្តម ចាន់ គឹមស៊ីង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី បានលើកឡើងនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រីសិង្ហបុរី ជូនសម្តេចតេជោ ហើយក៏បានគោរពជម្រាបជូន សម្ដេសតេជោ អំពីទស្សនរបស់លោកផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ព្រោះថា ការធ្វើពាណិជ្ជកម្ម គឺចាំបាច់ត្រូវធ្វើតាមរយៈផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ហើយជាពិសេសទៅទៀត ក្នុងយុគ្គសម័យនេះ គប្បីណាត្រូវយកចិត្តទុកដាក់ខ្លាំង តាមរយៈប្រព័ន្ធអេឡិចត្រូនិកតែម្ដង។ ឆ្លៀតក្នុងឱកាសដែលឯកឧត្តម ក៏បានគោរពអនុញ្ញាត សុំអនុសាស្ត្រពីសម្ដេចតេជោ ពាក់ព័ន្ធជុំវិញករណីពាណិជ្ជកម្មនេះ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសិង្ហបុរី ហើយក៏បានជួបផ្ទាល់ ជាមួយឯកឧត្តម ចាន់ គឹមស៊ីង ដែរថា ក្នុងយុគ្គសម័យនេះ ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក​ គឺមានសារៈសំខាន់បំផុត ទោះយ៉ាងណាក៏ដោយ គឺមិនអាចកាត់ផ្ដាច់បាន ពីការធ្វើពាណិជ្ជកម្មតាមផ្លូវគោក ផ្លូវអាកាស និងតាមផ្លូវទឹកផងដែរ ដោយធ្វើយ៉ាងណា ឲ្យមានការតភ្ជាប់គ្នា រវាងប្រព័ន្ធជំនួយ ដល់ការធ្វើពាណិជ្ជកម្មទាំងអស់នេះ។

សម្តេច​តេជោ បានលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ឯកឧត្តម ចាន់ គឹមស៊ីង ដែលបានមកចូលរួម ក្នុងកិច្ចប្រជុំ​អាសិបនេះ ហើយក៏បានលើកទឹកចិត្ត សូមឲ្យធ្វើយ៉ាងណា ជំរុញកិច្ចប្រជុំអាសិបនេះ ឲ្យទទួលបានជោគជ័យ តាមដែលបានគ្រោងទុកកន្លងមក។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ជោគជ័យនៃកិច្ចប្រជុំនេះ នឹងអាចជួយជំរុញសេដ្ឋកិច្ចអាស៊ានយើងផងដែរ។

មួយទៀតពាក់ព័ន្ធនឹងជំនួបទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជូន ឯកឧត្តម ចាន់ គឹមសេង ផងដែរថា នៅពេលនេះ កម្ពុជាទាំងពីរ បានធ្វើការសម្រួល នៃការមិនយកពន្ធត្រួតគ្នា រវាងសិង្ហបុរីហើយ។ ក្នុងន័យនេះ គប្បីណាពិចារណា ជំរុញឲ្យសិង្ហបុរី មកវិនិយោគ និងមកទទួលទិញ នូវផលិតផលកសិផល ពីកម្ពុជាផងដែរ ព្រោះថា អ្វីៗប្រទេសយើងទាំង២ (កម្ពុជា-សិង្ហុបុរី) បានសម្រួលជាមួយគ្នារួចហើយ ៕

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation