មនុស្សជាច្រើននាក់ស្លាប់ នៅពេលដែលភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ នៅឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

មន្រ្តីអោយដឹងថា ភ្លៀងមូសុង បន្តធ្លាក់គ្របដណ្ដប់ផ្នែកខ្លះ នៅក្នុងប្រទេសឥណ្ឌា ដោយយ៉ាងហោចណាស់ មនុស្ស ៤២នាក់ទៀត បានស្លាប់។

ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក យ៉ាងហោចណាស់ មានមនុស្សចំនួន៣៥ នាក់បានស្លាប់ នៅភាគខាងជើង នៃរដ្ឋ Uttar Pradesh និង ៧នាក់ទៀត នៅរដ្ឋ Bihar ភាគខាងកើត។

រដ្ឋអ៊ូតាប្រាដេស ដែលជារដ្ឋធំបំផុត របស់ឥណ្ឌា បានជួបប្រទះនូវភ្លៀងធ្លាក់ឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយទឹកទន្លេបានហូរគួរឱ្យកត់សម្គាល់ លើសពីកំរិតប្រកាសអាសន្ន។

យានយន្ត ត្រូវបានគេបោះបង់ចោល និងលិច នៅក្នុងទឹកជំនន់ ខណៈពេលដែលប្រជាជន កំពុងត្រូវបានជម្លៀសដោយកម្លាំងគ្រោះមហន្តរាយជាតិ នៅក្នុងរដ្ឋជិតខាងប៊ីហារ។

ភ្លៀងធ្លាក់ខ្លាំង នៅតំបន់ជាច្រើន ក្នុងប្រទេសឥណ្ឌា បានបង្កឱ្យជន់លិច ចំការអំពៅ និងវាលស្រែ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation