បុណ្យភ្ជុំបិណ្ឌរយ:ពេល ៣ ថ្ងៃ​ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរ​ជាតិអន្តរជាតិចំនួនជាង២ម៉ឺននាក់
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ក្នុងរយៈពេល​ ៣ថ្ងៃ(២៧-២៩ខែកញ្ញាឆ្នាំ២០១៩)នៃពិធីបុណ្យភ្ជុំបិណ្ឌ​ នៅក្នុងខេត្តរតនគិរី​ មានភ្ញៀវទេសចរជាតិ-អន្តរជាតិបានមកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានាចំនួន​ ២៣.០៣២នាក់​ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន២២.៦៤៧នាក់និង ភ្ញៀវអន្តរជាតិមានចំនួន៣៨៥។


បើប្រៀបធៀបឆ្នាំ២០១៨ មានការភ្ញៀវទេសចរសរុបកើនឡើង​ ៤.៣៤%​ ភ្ញៀវជាតិកើនឡើង៤.៣៥% ភ្ញៀវអន្តជាតិកើនឡើង៧.៣៣% នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី​ ។​


លោក​ ង៉ែត​ ពិទូ​ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា​ ដោយសារកត្តាសន្តិភាព​ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីខេត្តមួយទៅខេត្តមួយ​ រួមនឹងការរៀបចំសោភណភាពទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តរបស់ថ្នាក់ដឹកនាំ ធ្វើឲ្យមានភ្ញៀវទេសចរបានមកលេងកម្សាន្តចាប់ពីថ្ងៃទី២៥មកគឺមុនមួយថ្ងៃនៃការឈប់សម្រាកនៃពិធីបុណ្យភ្ជុំនិងក្រោយមួយថ្ងៃនៃការបញ្ចប់ពិធីបុណ្យក៏នោះមានភ្ញៀវជាបន្តបន្ទាប់ផងដែរ ដូច្នេះតួលេខភ្ញៀវនេះគឺខាងមន្ទីរគិតរយៈពេល៥ថ្ងៃ។​តែបើលើសពីថ្ងៃទី២៩ទៅគឺរាប់បញ្ជូលជាភ្ញៀវខែវិញ។


ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បន្តថា ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនពួកគាត់បានឈប់សម្រាកនៅខេត្តរតនគិរី និងបន្តដំណើរទៅខេត្តផ្សេងៗទៀត​។​ ហើយនៅក្នុងខេត្តមានផ្ទះសំណាក់​ សណ្ឋាគារ​ និងអាហារដ្ឋានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនភ្ញៀវ​។


គួរគត់សម្គាល់ថាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅខេត្តភូមិភាគឦសាន ភាគច្រើនគឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែ​ ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត​ ដូចជាខេត្តក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ ព្រះវិហារ និងខេត្តសៀមរាបជាដើម៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation