ថ្ងៃភ្ជុំបិណ្ឌ ឆ្នាំនេះ ខេត្តបន្ទាយមានជ័យមានភ្ញៀវទេសចរជាតិ- អន្តរជាតិទៅកម្សាន្តកេីនទ្បេីង
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកពីទីជិតទីឆ្ងាយ ស្ទើរគ្រប់ទិសទី បានមកទស្សនាតំបន់រមណីដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ដប្រាសាទបន្ទាយឆ្មារនិងរមណីយដ្ឋានសិប្បនិម្មិតស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ដែលស្ថិតក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹង ថា នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះគិតត្រឹមថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៩គឺមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សរុបប្រមាណចំនួន ៤១.៧៧៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៤១.៧២៦នាក់ និងអន្តរជាតិចំនួន៥២នាក់។សម្រាប់ភ្ញៀវឆ្នាំនេះមានការកើនឡើងខ្លាំងជាងឆ្នាំមុនដោយឆ្នាំមុន២០១៨ គិតត្រឹមថ្ងៃបុណ្យភ្ជុំបិណ្ឌ៥.៤៩៩ ក្នុងនោះភ្ញៀវជាតិចំនួន៥.៤៦៣នាក់ អន្តរជាតិចំនួន៣៦នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្ត បន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា ភ្ញៀវដែលមកទស្សនាតំបន់រមណីដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ដ និងរមណីយដ្ឋានសិប្បនិម្មិតមានដូចជា ប្រាសាទបន្ទាយឆ្មារ ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ដែលនិម្មិតឡើងក្រោមស្នាដៃរបស់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អាងអម្រឹតអូរខៃដន អាងត្របាំងថ្ម និងតាមទីវត្តអារាមនានា។

ចំណែកខាងមន្ត្រីអាជ្ញាធរខេត្ត បានមានប្រសាសន៍ឲ្យដឹងថា នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះគឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកពីបណ្ដាខេត្តផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តផ្ទាល់ បានធ្វើដំណើរ និងស្នាក់នៅ ទស្សនា នៅតំបន់រមណីយដ្ឋានធម្មជាតិនានាក្នុងខេត្ត និងតំបន់វប្បធម៌ប្រវត្តិសាស្ដ្រ និងតំបន់នានា មានចំនួនច្រើន ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ ។ដែលជារួមសម្រាប់សន្ដិសុខ សណ្ដាប់ធ្នាប់ រយៈពេលនៃបុណ្យភ្ជុំបិណ្ឌនេះនៅខេត្តបន្ទាយមានជ័យទាំងមូល មានសភាពល្អប្រសើរ ព្រោះដោយសារមានការយកចិត្តទុកដាក់ពីគ្រប់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទដូចជា កម្លាំងកងពល៥១,កងកម្លាំងរាជអាវុធហត្ថ,កងកម្លាំងនគបាល បានការពារនៅតាមគោលដៅនីមួយៗដេីម្បីការពារជូនប្រជាពលរដ្ឋ ដោយបានរៀបចំ និងអនុវត្តការការពារ ធានាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈ ប្រកបដោយសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ។ ខណៈដែលបញ្ហាចរាចរណ៍ផ្លូវគោក ហាក់ មានសភាពកកស្ទះផ្លូវខ្លះៗ ចំណែកចរាចរណ៍មានគ្រោះថ្នាក់តិចតួច ៕ដោយ៖ប៊ុន ចាន់ថន



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation