សម្តេចតេជោ ៖ កម្ពុជាត្រូវការមិត្តភាពិតប្រាកដ
| ព័ត៌មានជាតិ
SHARE

កម្ពុជាតែងចង់ជាមិត្តភាពជាមួយបណ្តាប្រទេសផ្សេងៗ លើពិភពលោក ដោយត្រូវការមិត្តភាពពិតប្រាកដ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា បច្ចុប្បន្ននេះចំណងមិត្តភាពកម្ពុជាចិនមានការរីកចំរើនកាន់តែខ្លាំងឡើងៗ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏បន្តថាកម្ពុជាតែងចង់ជាមិត្តភាពជាមួយបណ្តាប្រទេសផ្សេងៗលើពិភបលោក យើងត្រូវការមិត្តភាពពិតប្រាកដ ស្មោះត្រង់ ចេះគោរពឯករាជ្យភាពទៅវិញទៅមក ចេះគោរពអធិបតេយ្យជាតិទៅវិញទៅមក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនដើម្បីមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារធ្វើជូនដល់ប្រជាជនកម្ពុជា ដើម្បីកើនប្រាក់ចំណូលដល់ប្រជាជន ក៏ប៉ុន្តែបែរជាមានក្រុមពួកប្រឆាំងមួយចំនួនបែរជាមានបំណងចង់ដេញអ្នកវិនិយោគនោះចេញពីប្រទេសយើងទៅវិញ ។

សម្តេចតេជោបានបន្តថា តើបងប្អូនចង់រស់នៅក្រនៅផ្ទះស្បូវ រឺចង់បក់ផ្លិតដូចអតីតកាលរឺ? ដើម្បីអោយយើងរីកចំរើននោះហើយបានជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ហើយយើងគួរមានមោទនភាពដែលយើងអាចទាក់ទាញអ្នកវិនិយោគមកកម្ពុជាបានច្រើនដោយមិនប្រកាន់ថា ជាជនជាតិអ្វីនោះទេ៕ដោយ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation