ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋ ចាក់សោរចោលមួយបន្ទប់ទាំងស្រុង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារនាគមាស ដែលចាក់សោរចោល ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញ អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំនុចផ្ទះលេខ ៣៩ ផ្លូវ ២៣៤z ក្រុម ២៧ ភូមិ ៧ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន បានអោយដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ឌូ វ៉ានហួង ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបបរ ជាងសំណង់ បានចាក់សោរផ្ទះ ទៅស្រុកកំណើត នារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ(បន្ទប់ជួល ទំហំ ៤គុណ៥mប្រភេទ ថ្ម ) ។


តាមប្រភពព័ត៌មានអោយដឹងថា មុនកើតហេតុ គេសង្កេតឃើញមានផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ ខណ្ឌនោះប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរកំពុងតែជិះល្បាតការពារមូលដ្ឋាន មាន ការភ្ញាក់ផ្អើល រួមទាំងរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនបង្កអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។


ពាក់ព័ន្ធបញ្ហាអគ្គិភ័យនេះ លោក វរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មាន នេះកម្លាំងនគរបាល បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល​ ទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង។


លោកនាយការិយាល័យបានបញ្ជាក់ផងដែរ មូលហេតុអគ្គីភ័យនេះកើតឡើង គឺជំហានដំបូងសមត្ថកិច្ចយើងបានរកឃើញម៉ូទ័រកង្ហាល មានភាពមិនប្រក្រតី ដូច្នះលោកសន្និដ្ឋានថា មូលហេតុបណ្ដាលមកពីម្ចាស់ផ្ទះ បើកកង្ហាលចោល រួចភ្លេចបិទ ក៏ចាក់សោរផ្ទះចោលតែម្ដង។
ក្នុងប្រតិបត្តិការនេះផងដែរ រថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន៨គ្រឿង ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ចំនួន៨គ្រឿងទេីបអាចគ្រប់គ្រង់បាន រួមមានរថយន្តការិយាល័យអគ្គិភ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន​៧គ្រឿង​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១គ្រឿង។


គួរំលឹកផងដែរ លោក វរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលនេះ គឺមានករណីអគ្គីភ័យ កើតឡើងចំនួន៤លើក ដោយនៅថ្ងៃទី២៦ ខែកញ្ញា ប៉ុន្មានថ្ងៃកន្លងមកនេះ កើតឡើងចំនួន៣លើក និងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ១លើក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation