ថ្ងៃភ្ជុំបិណ្ឌមានប្រជាពលរដ្ឋច្រើនកុះករអញ្ជើញទៅចូលរួមពិធីធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនានា ក្នុងខេត្តស្ទឹងត្រែង
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង: នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងសង្គេតឃើញបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី ដែលជាអ្នកចូលចិត្តស្រឡាញ់គោរព្រះពុទ្ធសាសាបានធ្វើដំណើរតាមរយះរថយន្ត ម៉ូតូ និងខ្លះដោយថ្មលជើងសំរាប់ផ្ទះជិតវត្ត ដៃយូរចង្ហាន់មាន បាយ ម្ហូប ផ្លែឈើ ទឹកក្រូច ទឹកសុទ្ធ គ្រឿងបច្ច័យទាំងបួន ទៅវេគេនទៅដល់ព្រះសង្ឃដែលគង់នៅក្នុងទីអារាមនានាក្នុងខេត្តស្ទឹងត្រែង ដើម្បីឧទ្ទិសកុលទៅដល់បុព្វការីជន មានជីដូនជីតា បងប្អូន និងញ្ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខហើយនោះរៀងៗខ្លួន។


នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ បើទោះជាខេត្តស្ទឹងត្រែងរងនូវទឹកជំនន់ក្នុងពេលកន្លងទៅថ្មីៗនេះក្តី តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ខ ស្តាប់ព្រះសង្ឃសូត្រធម៌បង្សុកូលនិងចម្រើនព្របរិត្ត ខ្លះសមាទាននូវសីល៥ និងធ្វើពិធីរាប់ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។


ហៅថាបញ្ចលីលពូនភ្នំខ្សាច់ និងវេរចង្ហាន់ទៅដល់ព្រះសង្ឃផងដែរ ដើម្បីអោយបានកុសលផលបុណ្យដល់ពពួកញាតិរបស់ខ្លួន ដោពុំគិតពីការហត់នឿយ និងការលំបាករបស់ខ្លួន ដែលទើបតែរួចផុតពីគ្រោះទឹកជំនន់។

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺមានបងប្អូនប្រជាពលរដ្ឋខ្លះបានចេញដំណើរទៅដាក់បិណ្ឌជិតឫនៅទីឆ្ងាយៗ និងនៅតាមស្រុកកំណើតរបស់ពួកគាត់ ខ្លះទៀតក៏ឆ្លៀតពេលទៅដើរលេងនៅតាមរម្មណីយដ្ឋាននានា តាមតែខ្លួនចង់ទៅ។


ជាពិសេសក្នុងថ្ងៃភ្ជុំធំតែម្តង ប្រជាពលរដ្ឋបាននាំគ្នាយកចង្ហាន់ទៅវត្តគ្រប់ៗគ្នា ទៅលទ្ឌភាពធនធាន និងសទ្ធាជ្រះថ្លារបស់។ហើយក្នុងថ្ងៃនេះផងដែរក៏មានភោជនីយដ្ឋានមួយចំនួនបានបិតទ្វារ ស្ថានីយ៍លក់ប្រេង- កន្លែងវេលុយវីង -គ្លីនិច្ចឯកជន ក៏ត្រូវបិតទ្វារផងដែរ ដើម្បីទៅធ្វើបុណ្យនៅវត្ត។


ចំណែកចង្ហាន់ព្រះសង្ឃវិញ នៅតាមវត្តខ្លះ គឺមានច្រើនបរិបូរណ៍ មិនសូវខ្វះខាតនោះទេ។


ដោយឡែក សន្តិសុខសណ្តាប់ធ្នាប់ក៏ល្អប្រសើ ទាំងនៅតាមគេហដ្ឋានប្រជាពលរដ្ឋ តាមវត្តអារាម និងនៅតាមទីសាធារណៈ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation