ពលរដ្ឋក្នុងផ្នែកខ្លះនៃតំបន់ភាគខាងជើងប្រទេសឥណ្ឌាកំពុងប្រឈមជាមួយនឹងការកម្តៅខ្ពស់ដែលមានសីតុណ្ហភាពរហូតដល់៤០ អង្សា
| ព័ត៌មានអន្តរជាតិ
SHARE


ការកើនឡើងសីតុណ្ហភាពនិងកម្ដៅ នៅផ្នែកមួយចំនួននៃភាគខាងជើងប្រទេសឥណ្ឌានៅថ្ងៃអាទិត្យ ម្សិលមិញ បានបន្តធ្វើឱ្យជីវិតរស់នៅមានការលំបាក ខណៈសីតុណ្ហភាព បានកើនឡើងដល់ 40 នៅកន្លែងជាច្រើន។


នៅក្នុងទីក្រុង Varanasi ភាគខាងជើងនៃរដ្ឋ Uttar Pradesh ក្រុមក្មេងប្រុសមួយក្រុមបាននាំគ្នាទៅហែលទឹក ទន្លេគង្គា ដើម្បីបន្ធូបន្ថយនូវកម្តៅ ស្របពេលសីតុណ្ហភាពបានឡើងរហូតដល់ ៤៣ អង្សាសេនៅក្នុងទីក្រុងនេះ។ ទន្ទឹមនឹងនេះដែរ នៅឯរដ្ឋធានីម៉ូរ៉ាដាបាដ ពលរដ្ឋភាគច្រើន បានលាបក្រែមទឹកកកនិងផឹកទឹកក្រូចឆ្មារ ក្លាសសេ ដើម្បីកាត់បន្ថយកំដៅ និងភាពស្រកទឹក។


រដូវក្តៅនៅឥណ្ឌាគឺជាពេលវេលាដ៏លំបាកមួយនៅពេលសីតុណ្ហភាពឡើងខ្ពស់នាំឱ្យមានមនុស្សស្លាប់និងធ្លាក់ខ្លួនឈឺជាច្រើន។ សូមជំរាបថា ភាគខាងជើងភាគខាងលិចនិងផ្នែកកណ្តាលនៃប្រទេសឥណ្ឌាស្ថិតនៅក្រោមរលកកម្តៅដ៏ខ្លាំង ចាប់ពីពាក់កណ្តាល ខែមេសាដល់ខែកក្កដា មុនភ្លៀងមូសុងបានបក់បោកលើតំបន់ដែលផ្តល់នូវការធូរស្បើយពីកម្តៅខ្លាំងដល់ប្រជាជន។


សូមបញ្ជាក់ថា ប្រទេសឥណ្ឌាតែងតែទទួលរងនូវរលកកំដៅដែលគំរាមកំហែងដល់អាយុជីវិត ហើយចាប់តាំងពីទស្សវតឆ្នាំ ១៩៩០ សីតុណ្ហភាពដែលឡើងក្តៅខ្លាំងក្នុងប្រទេសនេះបានផ្តាច់យកជីវិតមនុស្សរាប់ពាន់នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation