សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញពូនភ្នំខ្សាច់នៅវត្តវាំងចាស់
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី ២៨ កញ្ញា ដដែលនេះ បន្ទាប់ពីបានប្រគេនចង្ហាន់ និងទេយ្យទានមួយចំនួនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជនដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែររួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមនឹងពុទ្ធបរិស័ទ បានអញ្ជើញពូនភ្នំខ្សាច់ អុចធូបនៅព្រះវិហារចាស់ ព្រះវិហារថ្មី និងបំពាក់កម្រងផ្កានៅរូបសំណាកមេទ័ពស្ដេចកន ព្រមទាំងបានព្រលែងសត្វចាប និង សត្វត្រចៀកកាំ នៅក្នុងវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ដើម្បីសុំសេចក្ដីសុខសប្បាយ និងសេចក្ដីចម្រើនសម្រាប់កម្ពុជាទាំងមូល។


សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ទទួលបានសេចក្ដីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation