បាតុករហុងកុងទាមទារឱ្យបញ្ចប់ "របបគ្រប់គ្រងមួយដែលមានលក្ខណៈផ្តាច់ការ "
| ព័ត៌មានអន្តរជាតិ
SHARE

មនុស្សរាប់រយនាក់បានដើរដង្ហែរក្បួននៅហុងកុងនៅថ្ងៃអាទិត្យមុនថ្ងៃខួបគំរប់ 29 ឆ្នាំនៃការបង្ក្រាបដ៏ឃោរឃៅទៅលើបាតុករនិស្សិតនៅទីលានធានអានម៉េនរបស់ទីក្រុងប៉េកាំង។
ក្រុមបាតុករបានដើរហែក្បួនតាមដងផ្លូវដោយលើកបង្ហាញនូវបដាពាក្យស្លោក “ត្រូវបញ្ចប់របបគ្រប់គ្រងផ្ដាច់ការដែលមានបក្សតែមួយ” នៅមុនការមកដល់នៃពិធីដុតទៀនប្រចាំឆ្នាំ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធចំពោះអ្នកដែលស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បង្រ្កាប នាថ្ងៃទី៤ មីថុនា។


ពួកគេបានស្រែកពាក្យស្លោកនិងបានកាន់បដាដែលសរសេរថា "ទប់ទល់នឹងអំណាចផ្តាច់ការនិងរំលឹកដល់ថ្ងៃទី 4 ខែមិថុនា" ចំពេលមានការជជែកវែកញែកថ្មីៗថាតើការហៅបែបនេះអាចចាត់ទុកថាខុសច្បាប់ឬយ៉ាងណា។


ជំរុំគាំទ្រទីក្រុងប៉េកាំង បាននិយាយថ្មីៗនេះនឹងអំពាវនាវឲ្យបញ្ចប់ "របបផ្តាច់ការបក្សតែមួយ" គឺជាការប្រឆាំងនឹងច្បាប់ហើយអ្នកដែលធ្វើដូច្នេះប្រឈមនឹងការមិនមានសិទ្ធិក្នុងក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុងហុងកុង។
ប្រធានសម្ព័ន្ធភាពហុងកុង គាំទ្រចលនាប្រជាធិបតេយ្យស្នេហាជាតិនៅប្រទេសចិនថ្លែងនៅក្នុងពិធីហែក្បួនបាតុកម្មថា “គេគួរតែធ្វើតាមសម្ព័ន្ធអំពាវនាវនៃបាតុកម្មនេះ ពីព្រោះនោះជាអ្វីដែលយើងកំពុងរំពឹងទាមទារឲ្យមានកើតលើងនៅប្រទេសចិន។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation