ប្រធានរដ្ឋសភា ឧបត្ថម្ភកសាងវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា និងលោកជំទាវ សៅ ទីហេង សំរិន រួមជាមួយ បុត្រា បុត្រី បុត្រប្រសារ ចៅ ប្រុស ចៅស្រី ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរដែនដី មន្ត្រីអ្នកមុខ អ្នកការជាច្រើនរូប នៅព្រឹកថ្ងៃ១៥រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃភ្ជុំធំ បានអញ្ជើញទៅចូលរួម ពិធីបុណ្យកភ្ជុំបិណ្ឌ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ។


ពិធីបុណ្យនេះ ប្រកបដោយទឹកចិត្តជ្រះថ្លាជាទីបំផុតចំពោះព្រះពុទ្ធ សាសនា ដែលជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពប្រតិបត្តិទៅលើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងកំពុងមានការរីក ចំរើនស្របគ្នានឹងការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខ សន្តិភាព ការអភិវឌ្ឍនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនា។


ក្នុងឱកាស ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវឆ្នាំ នេះ សម្តេចប្រធានរដ្ឋសភា និងលោក ជំទាវក៏បានប្រគេនទេយ្យ ទាន រួមនិងបច្ច័យដល់ព្រះសង្ឃ បច្ច័យសម្រាប់កសាងវត្តចំនួន ១០លានរៀល ព្រមទាំងបានអញ្ជើញរាប់បាត្រប្រគេនដល់ព្រះ សង្ឃជាកិច្ច ឧទ្ទិសកុសលជូនចំពោះបុព្វការីជនមានមាតា បិតា ជីដូន ជីតា សាច់សាលោហិតទាំង៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានស្ថិតក្នុងឋានបរមសុខ និងងាកក្រោយ ឲ្យសព្ទសាធុការពរមកដល់កូនចៅដែលមានជីវិតរស់នៅ ជួបតែសេចក្តីសុខ សេចក្តីចំរើន តរៀងទៅកុំបីអាក់ខានឡើយ។


តាមការបញ្ជាក់របស់គណៈកម្មការវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះបានឲ្យដឹងថា បើតាមការកសាងទៅតាមដំណើរ ដោយគ្មានការចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសាររបស់សម្តេចទេនោះ ទីអារាមមួយនេះក៏នឹងមិន មានការរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។ បច្ចុប្បន្នអារាមដ្ឋានទាំងមូលប្រកបដោយសោភណ ភាព និងជាទីដែលមិនអាចបំភ្លេចបានពីសំណាក់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធ បរិស័ទជិតឆ្ងាយ ចំពោះការលះបង់យ៉ាងធំធេងរបស់សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដើម្បីការរីកចម្រើននៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះ។


គួរបញ្ជាក់ថា ៖វិស័យព្រះពុទ្ធសាសនា និងទីវត្ត អារាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងចរិយាធម៌នៅក្នុងសង្គម ហើយក៏ជាទី សក្ការៈ បូជា និងជាថ្នាលបណ្តុះបណ្ដាលធនធានមនុស្ស ធ្វើឱ្យមានសុខុដុមរមនីយកម្មក្នុងសង្គមជាតិ ហើយវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ដែលស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ជាវត្តដែលមានវ័យចំណាស់មួយនៅក្នុងតំបន់នេះ បច្ចុប្បន្នទីអារាមវត្តទាំងមូល ត្រូវបានកសាងឡើងវិញ អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់ សម្រាប់ការប្រើប្រាស់ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕
អត្ថបទ: វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation