ដំណើរកម្សាន្តតំបន់អេកូទេសចរណ៍នៅកំពង់ភ្លុក មើលព្រៃលិចទឹកបឹងទន្លេសាបស្រុកប្រាសាទបាគង ខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ពិធីបុណ្យភ្ជុំបិណ្ឌនៅប៉ុន្មានថ្ងៃខាងមុខនេះ តាំងពីរកាន់បិណ្ឌវេណទី១ រហូតមក គេសង្កេតឃើញពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្រារព្ធកាន់បិណ្ឌដាក់វេណទី១រហូតដល់ បុណ្យភ្ជុំបិណ្ឌធំ ទៅតាមប្រពៃណីខ្មែរ នឹងព្រះពុទ្ធសាសនាយើង ដែលមានតាំងពីរយូលុងណាស់មកហើយ ចាប់តាំងពីរពេញបរមី ខែភទ្របុទ ដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុង១ឆ្នាំមានម្តង យកចង្ហាន់មានបាយសម្លបង្អែម ភេសជ្ជ: បច្ច័យ ជីវបច្ច័យ វេប្រគេងដល់ព្រះសង្ឃ។


ដើម្បីឧទ្ទិស៍កុសល់ជូនដល់បុព្វការីជន ទាំងប្រាំពីរសណ្តាន ដែលបានចែកឋានរំលាយខណ្ឌទៅកាន់បរលោក ខាងមុខគ្រែងទៅដល់ទីណាពុំគួរ ដើម្បីឲ្យបានរួចរំដោះចាកផុតពីរទុកទោសទាំងឡាយទាំងពួង ក្រោយពីរទៅវត្តយកចង្ហាន់ទៅវេប្ររគេងដល់ព្រះសង្ឃរួចមក ពួគគាត់ក៏អាចបន្តដំណើរកម្សាន្តទៅតាមរម្មណីដ្ឋាន អេគូរទេសចរណ៍នានាដែលមាននៅក្នុងទីរួមខេត្តរៀមរាប។
ជាក់ស្តែងតំបន់ទេសចរណ៍កម្សាន្តដំណើរលើទូក កាណូត ទៅមើលព្រៃលិចទឹកបឹងទន្លេសាប ផ្ទះលើទឹក ការរស់នៅរបស់ប្រជាពលរដ្ឋដ៏ប្លែកភ្នែក និងប្រកបដោយផាសុខភាពបំផុត ជាមួយនឹងការដកដង្ហើមស្រូបយកខ្យល់ឱកាសបរិសុទ្ធ នៃសម្រស់ធម្មជាតិពិតៗ ក្រោមការថែទាំរក្សាយ៉ាងយកចិត្តទុកដាក់ក្នុងសហគមន៍។


តំបន់អេកូទេសចរណ៍នៅកំពង់ភ្លុក ទៅមើលព្រៃលិចទឹក គឺស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងចំងាយប្រមាណជាង១០គីឡូម៉ែត្រពីទីរួមស្រុកប្រាសាទបាគង រួចធ្វើដំណើរតាមទូកលើទឹក ពិតជាមិនជិនណាយនិងចោលក្រសែភ្នែកគយគន់នៅតំបន់ទីនោះឡើយ ទាំងការរស់នៅរបស់ប្រជាពលរដ្ឋ ជីវភាពរីកចម្រើន ការសាមគ្គីគ្នាបង្កើតជាតំបន់ទេសចរណ៍ទៅទស្សនាកម្សាន្តក្នុងព្រៃកោងកាង។


អ្នកភូមិបានអោយដឹងថា៖ តំបន់នោះមានប្រជាពលរដ្ឋរស់នៅប្រមាណជាង៩០០គ្រួសារ ពួកគាត់បង្កើតមុខរបបរៀងៗខ្លួន តាមរយៈការលក់ដូរ បាយចំណីអាហារ ជួលទូក កាណូតទេសចរណ៍ និងទ្រទ្រង់សហគមន៍កាន់តែជាការទាក់ទាញភ្លៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាដំណើរកម្សាន្តដ៏សែនមនោរម្យផ្លូវចិត្ត។


តំបន់ព្រៃលិចទឹកបឹងទន្លេសាបនេះ សន្តិសុខល្អបំផុត បើទូក១គ្រឿងអាចជិៈបានតែ២នាក់ ឬ៣នាក់បន្ថែមអោយកូនតូច១ ជួលក្នុងតំលៃតែ២០០០០រៀល ។ ដោយឡែកកាណូតអាចជិៈបានមួយគ្រួសារ ឬជាក្រុមក្នុងតំលៃ១០មុឺនរៀល ឬ១២០០០០រៀលតែប៉ុណ្ណោះ។ ដូច្នេះដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងនៅតំបន់នោះ កុំភ្លេចណាទៅកម្សានដំណើរតាមទូក កាណូត នៅតំបន់ទេសចរណ៍ព្រៃលិចទឹកបឹងទន្លេសាប ក្នុងឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation