លោកត្រាំប្រកាសតាមទ្វីធ័រថាកិច្ចប្រជុំកំពូលរវាងលោកនឹងលោកគីមជុងអ៊ុន នឹងកើតឡើងទៅបាន
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថាក្រុមការងារអាមេរិក១ក្រុមកំពុង នៅកូរ៉េខាងជើងដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនដោយលើកឡើងពីការរំពឹងទុកថាកិច្ចប្រជុំកំពូលផ្ទាល់មុខគ្នារវាងមេដឹងនាំទាំងពីរអាមេរិក កូរ៉េខាងជើងនឹងកើតមានឡើងទៅបានក្នុងកំរិតគួរឲ្យជឿទុកចិត្តយ៉ាងខ្លាំង។


ថ្មីៗនេះក្រសួងការបរទេសអាមេរិកបាននិយាយថាមានមួយនៅ Panmunjom នាច្រកព្រំដែននៅខាងតំបន់គ្មានយោធាឬ DMZ ដោយខ័ណ្ឌចែករវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។
លោក Trump បានដកខ្លួនពីកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ថ្ងៃទី 12 ខែមិថុនាជាមួយលោកគីមកាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែបានប្រកាសយ៉ាងឆាប់រហ័សថាកិច្ចប្រជុំកំពូលនេះអាចនឹងកើតុំាមឡើងបានទៅវិញ។


ការប្រកាសរបស់លោកត្រាំនៅក្នុងបណ្ដាញtwitterរបស់គាត់នារសៀលថ្ងៃអាទិត្យម្សិលម៉ិញបានផ្ដល់ការកោតសរសើរដល់គូរប្រជែងអង្វែងឆ្នាំរបស់គាត់ហើយដែលជាការបង្ហាញជាចុងក្រោយបំផុតរបស់គាត់ចំពោះជមហររបស់កូរ៉េខាងជើងដែលបានឆ្ពោះទៅរកធ្វើឲ្យមានការពន្យាពេលនៃកិច្ចប្រជុំកំពូល
លោកត្រាំបានសរសេរក្នុងTwitterរបស់លោកថា ក្រុមការងារអាមេរិកាំងរបស់យើងបានទៅដល់ប្រទេសកូរ៉េខាងជើងហើយ ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងលោកគីមជុងអ៊ុននិងរូបខ្ញុំផ្ទាល់ ហើយខ្ញុំពិតជាជឿជាក់ថា កូរ៉េខាងជើងមាននូវសក្ដានុពលសេដ្ឋកិច្ចដ៏អស្ចារ្យដែលនាំឲ្យប្រទេសនេះនឹងមានសេដ្ឋកិច្ចដ៏អស្ចារ្យ ថ្ងៃណាមួយជាក់ជាដែរហើយលោកគីមជុងអ៊ុនក៏បានយលព្រមជាមួយគំនិតរបស់ខ្ញុំផងដេរ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចប្រជុំគួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីថ្ងៃសៅរ៍ជាមួយនឹងលោកគីមនៅក្នុងភូមិបទឈប់បាញ់ Panmunjom ដោយនិយាយថាលោកគីមបានប្តេជ្ញាថានឹងអង្គុយជាមួយលោកត្រាំនិងទៅ "ការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរនាឧបទ្វីបកូរ៉េ" ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation