សម្តេចតេជោ ហ៊ុន សែន ៖សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មុននេះបន្តិច នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែព្រួយបារម្ភពីបញ្ហាសុវត្ថិភាពចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាជនរួមជាតិ ពេលធ្វើដំណើរនៅលើដងផ្លូវ មេត្តាបើកបរដោយមានការយោគយល់អធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ “ បញ្ហាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរនៅលើដងផ្លូវ “ 

សម្តេចតេជោ ហ៊ុន សែន សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ 

សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗធ្វើដំណើរសុខសប្បាយទាំងអស់គ្នា និងឆាប់បានជួបជុំក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation