កម្ពុជា នឹងទទួលបានដំណក់ប្រេង និងឧស្ម័នដំបូង នៅដើមឆ្នាំ២០២០
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោក ឡាំ សុជាតិនិងលោករ៉ូសសែល ភឺធឺសុនRUS SELL N PETERSON  នាយកវិទ្យាស្ថានតស៊ូមិតិនិងគោលនយោបាយក្នុងគោលបំណងសិក្សារៀនសូត្រពីគណៈកម្មការជំនាញរបស់រដ្ឋសភាស្តីពី ការចូលរួមរបស់សង្គមស៊ីវិលនិងសភា ក្នុងការលើកកម្ពស់តម្លា ភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលធនធានរ៉ែនៅកម្ពុជាជា នាថ្ងៃព្រហ្បតិ៍ ១៣រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះនៅវិមានរដ្ឋសភា។

បន្ទាប់ពីចប់ជំនួបកិច្ចប្រជុំឯកឧត្តមបណ្ឌិតរដ្ឋជាម យៀបប្រធានគណៈកម្មការទី២ នៃរដ្ឋសភាបានមានប្រសាសន៍ថា នៅក្នុងជួបពិភាក្សាជាមួយវិទ្យាស្ថានតស៊ូមិតិនិងគោលនយោបាយ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតបាន ឆ្លើយនឹងសំណួរចំនួន៦ របស់វិទ្យាស្ថានដែលបានសួរទាក់ទងទៅនឹងលទ្ធភាពនិងតួនាទីភារកិច្ចរបស់គណៈ កម្មការទី២ នៃរដ្ឋសភា ទាក់ទងទៅនឹងច្បាប់ស្ដីពីការ គ្រប់គ្រងប្រេងឥន្ធនៈនិងឧស្ម័នរួមទាំងផលិតផលប្រេងនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋជាមយៀប បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅចុងឆ្នាំ២០១៩  ឬដើមឆ្នាំ២០២០  កម្ពុជានឹងបានប្រាក់ចំណូល ពីប្រេង និងឧស្ម័ន យកទៅអភិវឌ្ឍប្រទេសជាតិ។

ថវិកា ដែលបានពីដំណក់ប្រេង និងយកទៅបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ កសាងហេដ្ឋា រចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋ បានបញ្ជាក់ទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ចំណូលដែលបានពីប្រេង និងឧស្ម័ន យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ដែលជាតម្រូវការចាំ បាច់ របស់ប្រជាជន៕អត្ថបទ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation