Cellcardបន្តរក្សាតំណែងជាបណ្តាញទូរស័ព្ទឈានមុខគេនៅកម្ពុជា នៅនៅឯសន្និសីទ Mobile World Congress 2019
| ព័ត៌មានជាតិ
SHARE

អេស្ប៉ាញ៖ ក្រុមហ៊ុន Cellcard នៅថ្ងៃនេះ ត្រូវបានប្រកាសជាផ្លូវការលើឆាកអន្តរជាតិ ក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថាបានរក្សាតំណែងជាបណ្តាញទូរស័ព្ទឈានមុខគេនៅកម្ពុជា។

នៅថ្ងៃនេះ Cellcard ទទួលបានពានរង្វាន់ Ookla ជាបណ្ដាញទូរស័ព្ទមានល្បឿនអ៊ីនធើណេតលឿនជាងគេបំផុត ជាពិសេសនៅក្នុងតំបន់បីសំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ។

ពានរង្វាន់នេះ ត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និង លោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា ដែលបានធ្វើដំណើរទៅទីក្រុង បាសេឡូណា សម្រាប់កិច្ចពិភាក្សា និងកិច្ចប្រជុំទាក់ទងទៅនឹងការត្រៀមលក្ខណៈលើបច្ចេកវិទ្យា 5G និងទស្សនៈវិស័យរបស់ Royal Group លើប្រព័ន្ធឌីជីថលនៅកម្ពុជា។

ពានរង្វាន់ទាំងពីរនេះ ត្រូវបានបង្ហាញនៅឯពិធីជាផ្លូវការដែលចូលរួមដោយថ្នាក់ដឹកនាំពីវិស័យទូរគមនាគមន៍អន្តរជាតិ និងអ្នកជំនាញ អ្នកសារព័ត៌មាន និងអ្នកតំណាងសំខាន់ៗមកពីក្រសួងប្រៃ​សណីយ៍​និងទូរគមនាគមន៍កម្ពុជា (MPTC)។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson មានប្រសាសន៍ថាការទទួលបានពានរង្វាន់ជាថ្មីម្ត​ង​ទៀតនៅឆ្នាំនេះគឺជាក្ដីសោមនស្ស និង កិត្តិយសមួយដ៏ធំធេង។លោក Watson បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់នៅពេលនេះក្នុងដំណាក់កាលទីបួននៃការធ្វើតេស្តពី Ookla​ គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បណ្តាញទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោកដល់ប្រជាជនកម្ពុជា»។
«យើងមិនត្រឹមតែបំពេញតម្រូវការអ៊ីនធើណេតរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសំរាប់អនាគតក្នុងការផ្គត់ផ្គង់ទិន្នន័យ pre-5G និង 5G ដែលមានល្បឿនឈានមុខគេ»។

លោកបន្ត៖​ «យើងផ្តោតខ្លាំងលើផែនការរបស់យើងសម្រាប់បច្ចេកវិទ្យា 5G ជាមួយផលិតផល សេវាកម្ម និងអាជីវករលក់ទូទាំងពិភពលោក»។
«ក្រុមហ៊ុន Cellcard និង Royal Group ក៏កំពុងពន្លឿនការផ្លាស់ប្តូរប្រព័ន្ធឌីជីថលនៅក្នុងក្រុមហ៊ុនយើងផងដែរ ដែលយើងផ្តល់បុគ្គលិករបស់យើងជាមួយនឹងឧបករណ៍ ជំនាញ និងធនធានដែលត្រូវការសម្រាប់ការផ្លាស់ប្តូរដំណាក់កាលដ៏សំខាន់នេះ»។
លោកបាននិយាយថា MWC តែងតែជាកន្លែងប្រមូលផ្តុំគំនិតល្អៗដើម្បីស្វែងរក និងបង្កើតយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាសម្រាប់ពេលអនាគត និងដើម្បីធានាឱ្យមានការឆ្ពោះទៅមុខ និងវឌ្ឍនភាពជានិច្ច។


សូមជម្រាបថាពានរង្វាន់
Okkla សំដៅលើ«បណ្តាញទូរស័ព្ទលឿនជាងគេនៅប្រទេសកម្ពុជា» ដែលក្នុងនោះបើយោងតាមរបាយការណ៍ផ្លូវការបង្ហាញពីល្បឿនរបស់ Cellcard សម្រាប់ត្រីមាសទី3 - ទី4 ឆ្នាំ 2018 ដែលមានល្បឿន 21.57 Mbps ។ ពិន្ទុនេះ រួមមានទាំងល្បឿននៃការទាញយកទាំង 23,62 Mbps និងល្បឿនផ្ទុកជាមធ្យម 14,58 Mbps នៅលើទូរស័ព្ទដែលមាន LTE ។
ពិន្ទុល្បឿនលឿនរបស់សែលកាតមានកម្រិត 21,57 ខ្ពស់ជាងគូប្រកួតប្រជែង៖

- Smart: 12.49
- SEATEL: 8.12
- Metfone: 4.21

របាយការណ៍ពេញនឹងចេញជាផ្លូវការនៅថ្ងៃទី 28 ខែកុម្ភៈ លើគេហទំព័រ Ookla https://www.speedtest.net/awards/cambodia/។

សូមបញ្ជាក់ថា ជាមួយនឹងគុណភាពល្អជាងគេនៅកម្ពុជានោះ Cellcard
ធ្លាប់បាននិងនៅតែបន្តទទួលបាន
ពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍ជាច្រើន ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE តាំងពីឆ្នាំ 2017 រួមមាន៖

-ខែកុម្ភៈ 2019 បណ្តាញទូរស័ព្ទលឿនបំផុតពី Ookla សម្រាប់រយៈពេលពីខែកក្កដាដល់ខែធ្នូឆ្នាំ 2018។

-ខែមករា 2019 ពានរង្វាន់ក្រុមហ៊ុនល្អបំផុតរបស់កម្ពុជាពី CMO អាស៊ី។

-ខែធ្នូ 2018 ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកលូតលាស់លឿនបំផុតពី Global Banking & Finance Review
ប្រតិបត្តិករទូរស័ព្ទចល័តដែលទុកចិត្តបំផុតរបស់កម្ពុជាដោយ IDG ASEAN។

-ខែវិច្ឆិកាឆ្នាំ 2018 ទូរគមនាគមន៍ដ៏ទុកចិត្តបំផុតឆ្នាំ 2018 ក្នុង ប្រទេសកម្ពុជាដោយ Global Brands Magazine។

-ខែកញ្ញាឆ្នាំ 2018 People’s Choice Award by 5G Asia (CXO Operator of the Year)។

-ខែកក្កដាឆ្នាំ 2018 បណ្តាញទូរស័ព្ទមានអ៊ីនធើណិតល្បឿនលឿនជាងគេពី Ookla សម្រាប់អំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2018។

-ខែមេសាឆ្នាំ 2018 បណ្តាញទូរស័ព្ទមានអ៊ីនធើណិតល្បឿនលឿនជាងគេ ពីOokla សម្រាប់ខែកក្កដាដល់ធ្នូឆ្នាំ 2017។

-ខែកុម្ភៈ 2018 ល្បឿនទាញយក 4G ​ ល្បឿនទាញយក3G ល្បឿនទាញយកសរុប និង 3G Latency ពី OpenSignal សម្រាប់អំឡុងខែតុលាដល់ធ្នូ 2017។

-ខែកក្កដាឆ្នាំ 2017 ប្រតិបត្តិករទូរគមនាគមន៍ទុកចិត្តបំផុតនៅកម្ពុជាដោយ IDG ASEAN។

-ខែមេសាឆ្នាំ 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់មិថុនា 2017។

សូមបញ្ជាក់ថា Ookla ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយSpeedtest គឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្តនិងវិភាគលើប្រព័ន្ធអ៊ីនធឺណិត​។​ ត្រូវបានប្រើប្រាស់ជាង 15 ពាន់លានដងនៅទូទាំងពិភពលោក, Speedtest by Ookla គឺជាវិធីត្រឹមត្រូវបំផុតក្នុង​ការវាស់ស្ទង់លើបណ្តាញអ៊ីនធឺណិត។ Speedtest ផ្តល់ជូននូវការយល់ឃើញឯករាជ្យអំពីល្បឿននិង​គុណភាពនៃការតភ្ជាប់អ៊ីនធឺណិត។

ទាំងនេះផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការដើម្បីយល់​និង​ដោះស្រាយបញ្ហាបទពិសោធន៍អ៊ីនធឺណិតរបស់ពួកគេ។ Ookla ផ្លាស់ប្តូរការធ្វើតេស្តពិភពលោករាប់ពាន់លាន​ទាំង​នេះឱ្យទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។

ផលិតផលស្នូលរបស់ក្រុមហ៊ុនគឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយ ISPs ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សា​កលវិទ្យាល័យ និង ភ្នាក់ងាររដ្ឋាភិបាលដែលជឿជាក់លើការប្តេជ្ញាចិត្តរបស់ Ookla ចំពោះគុណភាព និងភាពអព្យាក្រិត្យ។ មានទីស្នាក់ការកណ្តាល​នៅទីក្រុងស៊ីថល រដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀតនៅទីក្រុង Dublin ប្រទេសអៀកឡង់ Ookla​ ​បានផ្តល់ការយល់ដឹងទូលំទូលាយទៅពិភពលោកទៅក្នុងវិស័យទូរគមនាគមន៍ចាប់តាំងពីឆ្នាំ 2006៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation