ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ និង ហ្លួងម៉ែ យាងចម្រើនព្រះបរិត្តកាន់បិណ្ឌវេនទី១៣
| ព័ត៌មានជាតិ
SHARE

ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ និង ហ្លួងម៉ែ យាងក្នុងព្រះរាជពិធីបុណ្យទ្វារទសមាស កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចម្រើនព្រះបរិត្តកាន់បិណ្ឌវេនទី១៣ របស់ព្រះមហាក្សត្រ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

នាវេលារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ សម្តេច សុីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យទ្វារទសមាស កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចម្រើនព្រះបរិត្តកាន់បិណ្ឌវេនទី១៣ របស់ព្រះមហាក្សត្រ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation