ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖  យើងបញ្ចប់សង្គ្រាមដោយសារយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្ដេចតេជោ គឺឆ្លងកាត់សមរភូមិជាច្រើន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការដែលកម្ពុជាមានសុខសន្តិភាពដល់សព្វថ្ងៃនេះគឺដោយសារការជឿទុកចិត្តរបស់កងកម្លាំងប្រដាប់អាវុធចំពោះរដ្ឋាភិបាល គឺដោយសារភាពស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា ព្រះមហាក្សត្រ និងការគ្រប់គ្រងកម្លាំងច្បាស់លាស់ ការមានជំហរនឹងនររបស់កងទ័ពគឺជាការធានាបាននូវសុខសន្តិភាព ហើយយើងអាចការពារបាននូវទង្វើក្បត់ជាតិ ទង្វើចង់ផ្ដួលរំលំ និងទង្វើចង់បំផ្លាញសុខសន្តិភាព។

ការបញ្ជាក់នេះ នៅក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ឆ្នាំ ២០១៩ របស់យោធភូមិភាគទី៣ និងកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក នៅបញ្ជាការដ្ឋានភូមិភាគទី៣ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ២៥ ខែកញ្ញា។

ឯកឧត្តមបន្តថា អ្វីដែលយើងត្រូវខំបន្តទៀតគឺគោលនយោបាយ និងការយកចិត្តទុកដាក់រាជរដ្ឋាភិបាល។ សូមយោធិនចូលនិវត្តន៍បន្តជឿទុកចិត្តចំពោះគោលការណ៍និងផែនការរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនដែលនឹងបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជាបន្តទៀត។និងសូមចូលរួមថែរក្សាសុខសន្តិភាពដែលយើងរកដោយលំបាក និងបន្តធ្វើយ៉ាងណាកុំឲ្យកូនចៅជំនាន់ក្រោយ លំបាកដូចជំនាន់មុនទៀត។ 

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា ការបំពាក់ឋានន្តរសក្ដិពេលនេះគឺជាការផ្ដល់កិត្តិយស និងលើកស្ទួយកម្រិតជីវភាពរបស់អ៊ំពូមីង តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់បៀវត្ស ការផ្ដល់គោលរបប និងសេវាផ្សេងៗ ទាំងក្នុងដំណាក់កាលបំពេញភារកិច្ច និងក្រោយពេលបំពេញភារកិច្ច តាមរយៈការក្រសួងសុកិច្ច និងសមាគមអតីតយុទ្ធជន។គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនត្រឹមតែជួយដល់អតីតយុទ្ធជននោះទេ គឺជួយដល់គ្រួសារ និងកូនចៅអតីតយុទ្ធជន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation