លីប៊ី ជំរុញឲ្យមានចំណាត់ការ ចំពោះវិបត្តិជនចំណាកស្រុក
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្រ្តីលីប៊ី លោក Fayez Sarraj បានច្រានចោល ការចរចាសន្តិភាព ជាមួយគូប្រជែងរបស់លោក ដោយចាត់ទុកថា ជាឧក្រិដ្ឋជនសង្គ្រាម។
លោក Sarraj បានប្រើពេលវេលាភាគច្រើន របស់លោកនៅមុនមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដើម្បីចំអកលោក Khalifa Hifterថា ជាអ្នកធ្វើរដ្ឋប្រហារ និងស្តីបន្ទោសពួកគេ ចំពោះអស្ថិរភ
ាព នៅប្រទេសលីប៊ី។ លោក Sarraj និយាយថា Hifter មិនមែនជាដៃគូ សម្រាប់សន្តិភាពនោះទេ។

ប្រទេសលីប៊ី ត្រូវបានធ្លាក់ចូល ក្នុងភាពច្របូកច្របល់ អំឡុងការបះបោរនិទាឃរដូវ អារ៉ាប់ឆ្នាំ២០១១។ ការបះបោរ បានបណ្តាលឱ្យផ្តួលរំលំ លោក ម៉ូអាម៉ាដ ហ្គាដាហ្វី ដែលជាអ្នកកាន់អំណាចផ្តាច់ការ ជាយូរមកហើយ ហើយលីប៊ី បានបែកបាក់គ្នា រវាងរដ្ឋាភិបាលទាំងពីរ ចាប់តាំងពីពេលនោះមក ដែលភាគីនីមួយៗ ត្រូវបានគាំទ្រ ដោយរដ្ឋអារ៉ាប់ ដែលជាគូប្រជែង។

កង្វះសន្តិសុខ បានធ្វើឱ្យច្រាំងប្រទេសលីប៊ី ក្លាយជាចំណុចឆ្លងកាត់ សម្រាប់ជនចំណាកស្រុក ដែលស្វែងរកការជ្រកកោន នៅអឺរ៉ុប។ ប្រទេសលីប៊ី ត្រូវបានគេរិះគន់ ចំពោះការប្រព្រឹត្តរបស់ខ្លួន ទាក់ទិននឹងជនចំណាកស្រុកទាំងនោះ។

លោក Sarraj បញ្ជាក់ថា លីប៊ី គឺជាជនរងគ្រោះ នៃការធ្វើចំណាកស្រុក មិនមែនជាបុព្វហេតុ នៃការធ្វើចំណាកស្រុកទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation