ត្រសក់ចាវខេត្តកំពង់ចាមមានភាពល្បីល្បាញនិងទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មក្នុងការដាក់តាំងក្នុងពិព័ណ៌ផលិតផលផ្សេង
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ដំណាំត្រសក់ត្រូវបានបងប្អូនប្រជាពរដ្ឋដែលរស់នៅក្នុងភូមិពោសាលាទី១ និងភូមិពោសាលាទី២ ស្ថិតនៅក្នុងឃុំព្រែកក្រប៉ៅ ស្រុកកងមាស ខេត្តកំពង់ចាមបានធ្វើការឆ្នៃប្រឌិតក្នុងការធ្វើជាប្រភេទត្រសក់ស្រស់ទៅជាប្រភេទត្រសក់ចាវលក់ទៅកាន់ទីផ្សារ លក់ទៅឲ្យឈ្មួញ និងការលក់នៅក្នុងការតាំងពិព័ណ៌ផលិតផលផ្សេងៗដោយមានការគាំទ្រពីអ្នកទទួលទាន រួមទាំងក្រសួងពាណិជ្ជកម្មផងដែរ។ 

បើតាមលោក មឿន ផា អភិបាលស្រុកកងមាស បានបញ្ជាក់ថាមមុខរបរទាំងនេះគឺគាត់បានចាប់ផ្តើមប្រកមុខរបរយូរមកហើយ ដោយទទួលទិញត្រសក់ស្រស់ពីបងប្អូនប្រជាពលរដ្ឋក្នុងស្រុក ឆ្នៃធ្វើជាត្រសក់ចាវ ដោយមានការដាក់តាំងលក់ជាលក្ខណៈច្រកថង់ និងច្រកជាក្រឡជាដើម លក់ទៅកាន់ទីផ្សារ ការកុម្មង់ទិញពីម៉ូយ និងការដាក់តាំងលក់ក្នុងពិព័ណ៌ផលិតផលផ្សេងៗ។

ដោយឡែកបើតាមលោកស្រី អៀង ជីងឡុងដែលជាមានមុខរបរធ្វើត្រសក់ចាវ និងការធ្វើឆៃថាវ ខ្ទឹម ម្ទេសត្រាំអស់រយះពេលជិត២០ឆ្នាំមកហើយបានលើកឡើងថាតំលៃលក់មានពីរប្រភេទដោយត្រសក់ហាលស្រស់ក្នុងរយះពេលពីរថ្ងៃមានតំលៃ៣០០០ពាន់រៀលក្នុង១គីឡូក្រាម ចំពោះត្រសក់ដែលហាលថ្ងៃយូរហើយក្រៀម គឺលក់ក្នុងតំលៃ១៥០០០រៀលទៅ ២០០០០រៀលក្នុង១គីឡូក្រាម ហើយការប្រកបមុខរបរធ្វើត្រសក់ចាវរបស់ពួកគាត់ពិតជាបានជួយទៅដល់ជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរជាងមុន៕អត្ថបទ៖ហ៊ាង ថាច 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation