ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខកម្លាំងនគរបាលវរៈការពារព្រំដែននៃគណបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ខេត្តព្រះវិហារ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ ដោយទទួលបាននូវការណែនាំយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្ត ចុះសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលនៃគណបញ្ជានគរបាលជាតិប្រចាំទិសភូមិភាគ៤ ស្ថិតភូមិកន្តួត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយឯក សុខ ធឿន មេបញ្ជាការរងគណបញ្ជាការនគរបាលប្រចាំទិសភូមិភាគ៤ បានលើកឡើងថា ដោយមានការគាំទ្រពីសំណាក់មជ្ឈដ្ឋាននានាពីសមរភូមិក្រោយ និង សមរភូមិមុខ  បានធ្វើអោយស្ថានភាពរស់នៅរបស់កម្លាំងនគរបាលជួរមុខមានជីវភាពរស់នៅបានប្រសើរ និង ជំនះរាល់ឧបសគ្គ ប្រកបដោយស្មារតីអង់អាចក្លាហានមោះមុត ក្នុការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ ប្រកបដោយសុខសន្តិភាព ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តម សេនីយទោ ខូវ លី ស្នងកានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ តែងតែបានគិតគូរដល់កម្លាំងដែលប្រចាំការនៅសមរភូមិជួរមុខជានិច្ចទោះស្ថិតក្នុងកាលៈទេសៈបែបណាក៍ដោយ តែងតែបានជួយឧបត្តម្ភគាំទ្រទាំងកម្លាំងការយនិងកម្លាំងចិត្ត ជាប់ជាប្រចាំផងដែរ ។ 

លោកឧត្តមសេនីយ ខូវ លី បានសម្តែងនូវការកោតសរសើរដល់កម្លាំងវរៈការពារព្រំដែនទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឺកដី ការពារសុខសន្តិភាព ស្ថេរភាព និងសន្តិសុខបានល្អប្រសើរ ជាពិសេសបានរួមសហការជាមួយកងកម្លាំងគ្រប់ប្រភេទ ក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងរំលោភ បំពានដោយខុសច្បាប់មកលើបូរណភាពកម្ពុជា ។

លោកឧត្តមសេនីយទោ ខូវ លី បានលើកឡើងទៀតថា ដើម្បីឆ្លើយតបទៅនឹងវីរភាពអង់អាចក្លាហាររបស់កងកម្លាំងជួរមុខ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ  និង ថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនកងកម្លាំងមានគោ១ក្បាល សាច់ជ្រូក១០០គីឡូក្រាម ឆៃថាវ៥០គក ស្ពៃក្តោប៦០គីឡូក្រាមស្ពៃបូកគោ៦០គីឡូក្រាម ល្ពៅ៥០គីឡូក្រាម ប្រហុក២០គីឡូក្រាម ត្រឡាច៦០គីឡូក្រាម ផ្អក៣០គីឡូក្រាម អំបិល៥០គីឡូក្រាម  ប៊ីចេង១០គីឡូក្រាម ខ្ទឹមស១០គីឡូក្រាម ខ្ទឹមក្រហម១០គក ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ត្រីខ២០យួរ មីខ្លាឃ្មុំ ២០កេស ទឹកបរិសុទ្ធ ១០កេស ស្រាបៀរ ២០កេស ទឹកក្រូច ១០កេស និងទឹកឆារីមីន១០កេស។ សរុបថវិកាប្រមាណជិត២០លានរៀល៕ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation