សម្ដេចតេជោ ហ៊ុន សែន ស្នើបញ្ចប់គោរម្យងារជា ឧកញ៉ា នាយទាហាននៃកងយុទ្ធពលខេមរៈភូមិន្ទចំនួន ៧៥ នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានធ្វើលិខិតគោរពជូនសម្ដេចវិបុលសេនាភក្តីសាយ ឈុំប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានិងតាមសំណើររបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០១៩ ស្ដីពីបញ្ចប់គោរមងារជាឧកញ៉ានាយទាហាននៃកងយោធពលខេមរៈភូមិន្ទ តាងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសុំសេច ក្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ទោះសុំបញ្ចប់គោរមងារជាឧកញ៉ា នាយទាហាននៃកងយុទ្ធពលខេមរភូមិនចំនួន៧៥ រូប។


សូមបញ្ជាក់ផងដែរថា ការបញ្ចប់គោរមងារឧកញ៉ានាយទាហានកងយុទ្ធពលខេមរភូមិន្ទចំនួ៧៥ រូប នៃកងយុទ្ធពលខេមរៈភូមិន្ទមានឋានៈនាយឧត្តមសេនីយ៍ចំនួន៦រូបរួមមាន៖


១-នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។

២-នាយឧត្តមសេនីយ៍ ឃុន វុធ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

៣-នាយឧត្តមសេនីយ៍ ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

៤-នាយឧត្តមសេនីយ៍អ៊ុយ សារិន អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ។

៥-នាយឧត្តមសេនីយ៍ ចៅ ភិរុណអគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស។

៦-នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation