ស្ថានីយទូរទស្សន៍ CNC៖ សកម្មភាពដែលបង្ហោះក្នុងហ្វេសប៊ុកឈ្មោះ «អ្នកចេះអ្នកចាំ» មិនពាក់ព័ន្ធទូរទស្សន៍ CNC ទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ CNC បានចេញលិខិតបដិសេធ ចំពោះ គណនីហ្វេសប៊ុកឈ្មោះ «អ្នកចេះអ្នកចាំ» ដែលប្រើអត្តសញ្ញាណសកម្មជនអតីតបក្សសង្គ្រោះជាតិ បានយករូបភាព និងវីដេអូអ្នកផ្សេង កាត់តភ្ជាប់ជាមួយស្លាកសញ្ញាទូរទស្សន៍ CNC បង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ «អ្នកចេះអ្នកចាំ»។

នៅក្នុងលិខិតបដិសេធនោះ ស្ថានីយទូរទស្សន៍ CNC សូមចាត់ទុកថា សកម្មភាពរបស់គណនីហ្វេសប៊ុកឈ្មោះ «អ្នកចេះអ្នកចាំ»   នេះគឺជាទង្វើបំពានច្បាប់ពាណិជ្ជកម្ម និងជាអំពើអសីលធម៌គ្មានភាពខ្មាសអៀន ដែលបានយកឈ្មោះ ទូរទស្សន៍ CNC លូកឡំក្នុងសកម្មភាពជាឧបាយកលទុច្ចរិតចំពោះសង្គមជាតិ។

ជាមួយគ្នានេះ ទូរទស្សន៍ CNC សូមទាមទារឲ្យម្ចាស់គណនីហ្វេសប៊ុក «អ្នកចេះអ្នកចាំ» ដកស្លាកសញ្ញាទូរទស្សន៍ CNC ចេញពីវីដេអូនេះជាបន្ទាន់។ បើមិនអនុវត្តទេ ទូរទស្សន៍ CNC នឹងចាប់យកជម្រើសផ្លូវច្បាប់ ដោយដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើនីតិវិធីស្រាវជ្រាវ នាំខ្លួន និងចាត់វិធានការតាមផ្លូវច្បាប់។

ស្ថានីយទូរទស្សន៍ CNC មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ សកម្មភាពដែលបង្ហោះក្នុង ហ្វេសប៊ុកឈ្មោះ «អ្នកចេះអ្នកចាំ» មិនពាក់ព័ន្ធទូរទស្សន៍ CNC ទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation