អគារស្នាក់នៅថ្មីជាអំណោយរបស់សម្តេចតេជោត្រូវបានបណ្ឌិត្យសភានគរបាលកម្ពុជាបញ្ចុះបឋមសិលាសាងសង់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលាសាងសង់អគារស្នាក់នៅថ្មី កម្ពស់ ០៥ជាន់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំនាយកដ្ឋានស្ថាបនា នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

អគារស្នាក់នៅថ្មី នឹងត្រូវចាប់ផ្តើដំណើរការសាងសង់ចាប់ពីពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ដល់ការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យកាន់តែមានឧត្តមភាព កិត្យានុភាព និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញ

ភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជា របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងស្របតាមតម្រូវការនៃការវិវឌ្ឍរបស់សង្គមជាតិ ។

អគារស្នាក់នៅថ្មីនេះ នឹងជួយដោះស្រាយបញ្ហាប្រឈម របស់បណ្ឌិត្យសភា និងសម្រួលដល់ការស្នាក់នៅនិងសិក្សារៀនសូត្ររបស់និស្សិត សិក្ខាកាម និងសិស្សឱ្យកាន់តែល្អប្រសើឡើងថែមទៀត ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation