នាយ​ឧត្តមសេនីយ៍ ​ប៉ុល ​សារឿន ចុះទៅ​ត្រួត​ពិនិត្យ​ការ​បាញ់​សាក​ល្បង​គ្រាប់​ពិត​ BM-21 មុននឹងពិធីផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៣០ឧសភា
| ព័ត៌មានជាតិ
SHARE

(កំពត)៖ នាព្រឹក​ថ្ងៃ​ទី២៨​ ខែ​ឧសភា​នេះ ​នាយ​ឧត្តមសេនីយ៍ ​ប៉ុល ​សារឿន អគ្គ​​បញ្ជា​ការនៃ​កង​យោធពល​ខេមរភូមិន្ទ ​បាន​ចុះ​ត្រួត​ពិនិត្យ​ និង​ទស្សនា​ការ​បាញ់​សាក​ល្បង​គ្រាប់​ពិត​ប្រភេទ BM-21 នៅ​ទីលានបា​ញ់គ្រាប់តេជោសែន​ជុំគីរី​ ស្រុក​ជុំគីរី​ ខេត្ត​កំពត​។

សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងអញ្ញើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«លំហាត់ហនុមានមាស ២០១៨» នៅថ្ងៃទី ៣០ ឧសភា ខាងមុខ នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយកទីចាត់ការហ្វឹកហ្វឺននៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត ហនុមានមាស ២០១៨ បានឱ្យដឹងថា លំហាត់បាញ់គ្រាប់ពិតនេះ នឹងមានការបាញ់ កាំភ្លើងធំ១៥២និង១២២មីលីម៉ែត្រ បាញ់កាំភ្លើងប្រតិកម្ម BM21និងRM 70 ជាច្រើនគ្រាប់។

សូមរំលឹកថា ​លំហាត់បាញ់គ្រាប់ពិត ហនុមានមាស ដែល​មាន​លក្ខ​ណៈទ្រង់​ទ្រាយធំនេះ ត្រូវបាន​រៀបចំធ្វើជា​លើកទី៣​ហើយ ​ដោយលើ​កទី១ប្រ​ព្រឹត្តទៅកា​លពីឆ្នាំ២០១០​ និង​លើក​ទី២​ឆ្នាំ​២០១៣៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation