អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាំស្មៅនៅមុខប្រាសាទអង្គរវត្ត
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងបរិស្ថាន កំពុងឈូសឆាយដីរៀបចំដាំស្មៅនៅទីតាំងអតីតចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តក្នុងគោលបំណងបង្កើនទេសភាពបៃតងនិងសោភ័ណភាពស្រស់បំព្រងនៅជុំវិញបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ 

តាមផែនការនៃគម្រោងការរៀបចំនាពេលនេះ គឺមានទាំងការដាំស្មៅនិងប្រភេទដើមឈើដើម្បីលម្អបរិវេណនោះផងដែរ ក្នុងនោះនឹងមានការដាំស្មៅចំនួន៩ពាន់ម៉ែត្រការ៉េ ដាំដើមក្រវ៉ាន់ព័ទ្ធជុំវិញ៣០០ដើម និងឈើធ្នង់៦០ដើម។

សូមបញ្ជាក់ថា ទីតាំងអតីតចំណតបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តត្រូវបានបញ្ឈប់នូវប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដោយតម្រូវឱ្យយានជំនិះគ្រប់ប្រភេទចូលចតក្នុងចំណតរៀបចំរួចរាល់ដែលស្ថិតនៅផ្នែកខាងត្បូងឈៀងខាងលិច និងចំងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation