សហភាពអឺរ៉ុប៖ អឺរ៉ុបនឹងនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងវិបត្តិអាកាសធាតុសកល
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានគណៈកម្មការអឺរ៉ុប លោក Donald Tusk ថ្លែងថា សហភាពអឺរ៉ុប មានចក្ខុវិស័យរបស់ខ្លួន ក្នុងការធ្វើឱ្យអឺរ៉ុបក្លាយជាទ្វីបអព្យាក្រឹត អាកាសធាតុដំបូងគេ នៅលើពិភពលោក។

នេះជាការបញ្ជាក់របស់លោក Tusk នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីសកម្មភាពអាកាសធាតុ នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃម្សិលមិញ។

លោកនិយាយថា សហគមន៍អ៊ឺរ៉ុបកំពុងធ្វើការជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីសម្រេចគោលដៅកាត់បន្ថយ ការបំភាយឧស្ម័ន នាឆ្នាំ២០២០ ហើយពួកគេរំពឹងថា នឹងមានចំនួន៤៥ភាគរយ ជាជាង៤០ភាគរយ ដែលបានគ្រោងទុក។
លោកTusk បញ្ជាក់ថា ២៥ភាគរយ នៃថវិការយៈពេលវែង របស់សហគមន៍អ៊ឺរ៉ុប នឹងត្រូវបានប្រើប្រាស់ លើសកម្មភាពទាក់ទង នឹងអាកាសធាតុ ដើម្បីជួយជំរុញឱកាសវិនិយោគបៃតង ក្នុងចំណោមវិនិយោគិនឯកជន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation